* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងលួច និងប្រើប្រាស់សារធាតុញៀន

20-07-2026 15:42

(បន្ទាយមានជ័យ)៖ កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលបណ្តឹងពីតំណាងក្រុមហ៊ុនប៉ាងណាគ្រី ស្តីពីករណីប៉ុនប៉ងលួចសម្ភារៈក្រុមហ៊ុន ដែលប្រព្រឹត្តនៅចំណុចក្រុមហ៊ុនប៉ាងណាគ្រី ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ជនសង្ស័យទាំង០២នាក់ គឺឈ្មោះ កែវ សុភ័ណ ហៅក្រៅ គក់ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ភាព ផាត ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានសន្តិសុខក្រុមហ៊ុនឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពលួច។

ក្រោយទទួលបានសេចក្ដីរាយការណ៍ លោកអនុសេនីយ៍ឯក ប៉ិ ប៊ុនចុង មេបញ្ជាការ(ស្តីទី)មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយនាំខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងម៉ូតូ០១គ្រឿង មកសួរនាំតាមនីតិវិធី។ ក្នុងពេលសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសប៉ុនប៉ងលួចនេះពិតប្រាកដមែន។ លើសពីនេះ លទ្ធផលនៃការធ្វើតេស្តទឹកនោមរកសារធាតុញៀន ក៏បានបង្ហាញថាជនសង្ស័យទាំងពីរនាក់មានផ្ទុកសារធាតុញៀនផងដែរ។

ដោយផ្អែកលើចម្លើយសារភាព និងសកម្មភាពជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនបន្តមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ការបង្ក្រាបករណីនេះ បានធ្វើឡើងក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន?