* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ព្រះពុទ្ធបដិមារ ព្រះកេសព្រះព្រហ្ម និងរូបសំណាកក្រម ង៉ុយ ត្រូវបានរៀបចំពុទ្ធាភិសេក និងអភិសេក លើកតម្កល់នៅក្នុងវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ

20-07-2026 16:43

(កំពង់ចាម)៖ ព្រះពុទ្ធបដិមារ ព្រះកេសព្រះព្រហ្ម និងរូបសំណាកអ្នកព្រះភិរម្យភាសាអ៊ូ ក្រម ង៉ុយ ត្រូវបានរៀបចំពិធីពុទ្ធាភិសេក និងអភិសេក លើកតម្កល់នៅក្នុងវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបុសខ្នុរ តំណាងលោក ឌួង ឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ និងលោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ ព្រមទាំងមន្ដ្រីរាជការក្នុងមូលដ្ឋានជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ងួន វិទូ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបុសខ្នុរ បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងជ្រះថ្លា ដែលបានមកចូលរួមជាអធិបតីក្នុងពិធីដ៏ថ្លៃថ្លា គឺ «ពិធីលើកតម្កល់ និងពុទ្ធាភិសេកព្រះពុទ្ធបដិមា និងអភិសេក ព្រះកេសព្រះព្រហ្ម និងរូបសំណាក អ្នកព្រះភិរម្យភាសាអ៊ូ ក្រម ង៉ុយ» ស្ថិតនៅក្នុងទីតាំងវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ នាព្រឹកថ្ងៃចន្ទនេះ។

លោកបណ្ឌិត ងួន វិទូ បានសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកនាយក លោកគ្រូ អ្នកគ្រូ ព្រមទាំងសប្បុរសជន និងបងប្អូនសហគមន៍ទាំងអស់ ដែលបានរួមសាមគ្គីគា្នជាធ្លុង មួយក្នុងការផ្តួចផ្តើម និងរៀបចំឱ្យមានរូបសំណាក ស្នាដៃ និងព្រះបដិមាទាំងនេះឡើង។ ការកសាងព្រះពុទ្ធបដិមា និងរូបសំណាកលោកតាក្រមង៉ុយ នៅក្នុងបរិវេណសាលារៀន គឺមិនត្រឹមតែជាការគោរពផ្នែកសាសនា ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្កើតនូវនិមិត្តរូប នៃការអប់រំ វប្បធម៌ និងការដឹងគុណចំពោះបុព្វបុរសខ្មែរ។

លោកបណ្ឌិតបន្ដថា ការអភិសេករូបសំណាក អ្នកព្រះភិរម្យភាសាអ៊ូ ក្រម ង៉ុយ ដែលជាស្ថាបនិក នៃច្បាប់ទូន្មាន និងអក្សរសិល្ប៍ ខ្មែរ គឺជាការរំលឹក និងដាស់តឿនដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង គោរពវិន័យ និងប្រណិប័តន៍ខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គម ស្របតាមដំបូន្មានដ៏មានតម្លៃរបស់លោកតា។ ទន្ទឹមនឹងនេះ វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវតែដើរទន្ទឹមគ្នា ដើម្បីជួយអប់រំចិត្តគំនិត និងស្មារតី របស់យុវជនយើងឱ្យមានគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរ។

លោកបណ្ឌិត ងួន វិទូ ក៏បានអំពាវនាវដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ មេត្តាជួយថែរក្សា ការពារសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្សយូរអង្វែង និងជាការអប់រំដល់កូនចៅជំនាន់ក្រោយៗទៀត។

សូមជម្រាបថា រូបសំណាកនេះត្រូវបានរចនា និងកសាងឡើងដោយក្រុមការងារ និងសប្បុរសជនក្នុងមូលដ្ឋាន ដោយចំណាយថវិកាសាងសង់ប្រមាណជាង ៤៤លានរៀល៕