* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកស្រី ខៀវ ស៊ីណា និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ចូលរួមដាំកូនឈើនៅវិទ្យាល័យ ជា ចាន់តូ ដែលជាការបង្ហាញពីសកម្មភាពរួមចំណែកការកសាងបរិស្ថានបៃតង

20-07-2026 17:14

(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមដាំកូនឈើនៅវិទ្យាល័យ ជា ចាន់តូ ដែលនេះជា ការបង្ហាញនូវសកម្មភាព ដ៏មានតម្លៃនឹងក្លាយជានិមិត្តរូប នៃការចូលរួមចំណែកក្នុងការកសាងបរិស្ថានបៃតង ជាមួយនឹងការអប់រំកាន់តែប្រសើរ សម្រាប់ប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងទៅពេលអនាគត។

លោកស្រី ខៀវ ស៊ីណា ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ លើកឡើងក្នុងពិធីអបអរសាទរទិវាដាំដើមឈើ នៅវិទ្យាល័យ ជា ចាន់តូ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំថា ពិធី រុក្ខទិវា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះ រាជកិច្ចដឹកនាំ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងគោលបំណងជួយឱ្យបរិស្ថាន និងអាកាសធាតុមានផលល្អចំពោះភពផែនដី និងមនុស្សជាតិ ដែលពិធីនេះត្រូវបានបន្តប្រារព្ធឡើង ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩២រហូតមក ដើម្បីជំរុញឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍ ក៏ដូចជាបណ្ដុះគំនិត ស្មារតីស្រឡាញ់ព្រៃឈើ និងបរិស្ថានផងដែរ។

ស្រីបណ្ឌិតបានបន្តថា ជាក់ស្តែងការចូលរួមដំាកូនឈើរពីអាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនាពេលនេះ បានបង្ហាញ នូវសកម្មភាពដ៏មានតម្លៃ នៃការដាំកូនឈើរួមគ្នា មានន័យថា យើងបានបង្កើនលើកិច្ចការការពារ ថែរក្សា និងអភិរក្ស ដល់សោភ័ណ្ឌភាព ក៏ដូចជាបរិស្ថានបៃតង ក្នុងបរិវេណវិទ្យាល័យ ជា ចាន់តូ ដែលកំពុងសាងសង់ឡើង, នេះក៏ជាសកម្មភាពដ៏មានសារៈសំខាន់ ក្នុងការថែរក្សាបរិស្ថាន បង្កើនគម្របព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសសម្រាប់ជាម្លប់ដល់សិស្សានុសិស្ស អាចអង្គុយរៀនសូត្រនៅក្រៅម៉ោងសិក្សា សក្ដិសមសម្រាប់ការសិក្សាប្រកបដោយសុខុមាលភាព និងពោរពេញដោយភាពរស់រវើករបស់ សិស្សានុសិស្សទាំងអស់ ដែលនឹងត្រៀមចូលសិក្សា ក្នុងអំឡុងខែកញ្ញាខាងមុខ។

ស្រីបណ្ឌិតក៏បានអំពាវនាវ ដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចូលរួមថែទាំកូនឈើរទាំងនោះឱ្យបានល្អ និងបានសង្កត់ធ្ងន់ថា ដើមឈើមួយលូតលាស់បានល្អ មិនត្រឹមតែត្រូវការដីដែលមានជីវជាតិ ទឹកស្អាត និងពន្លឺព្រះអាទិត្យប៉ុណ្ណោះទេ ប៉ុន្តែទាមទារ ឱ្យអ្នកថែទាំមានភាពអត់ធ្មត់ និងការយកចិត្តទុកដាក់ខ្ពស់ ទើបដើមឈើទាំងនោះអាចរីកធំធាត់បាន។

បន្ទាប់ពីអញ្ជើញចូលរួមដាំកូនឈើ,ជាមួយលោកស្រី ខៀវ ស៊ីណាជា ចាន់តូ និងលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានអញ្ជើញទៅពិនិត្យមើលអគារ និងសំណង់ផ្សេងៗនៅក្នុងវិទ្យាល័យ ជា ចាន់តូ ដែលបាននិងកំពុងសាងសង់ ហើយតាមរយៈវិទ្យាល័យមួយនេះ នឹងផ្តល់ជូននូវកម្មវិធីសិក្សាដែលសម្បូរបែប ដល់សិស្សានុសិស្ស ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងគុណតម្លៃក្នុងការបង្កើតធនធានមនុស្សនៅកម្ពុជា៕