* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកនាំពាក្យ៖ មន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃជុំវិញការបាត់ខ្លួនរបស់ពលករខ្មែរពេលចុះទូកនេសាទនៅសមុទ្រថៃ

20-07-2026 19:35

(ភ្នំពេញ)៖ មន្រ្តីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសហការជាមួយអាជ្ញាធរថៃយ៉ាងជិតស្និទ្ធ ដើម្បីជួយសង្រ្គោះ និងបន្តស្វែងរកពលករខ្មែរដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទមួយនៅសមុទ្រ ក្នុងខេត្តត្រាត ប្រទេសថៃ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា បានថ្លែងថា ទូកនេសាទនេះ បានចាកចេញទៅនេសាទនៅសមុទ្រកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្ដែទូកនេះបានបាត់ការទាក់ទងជាមួយម្ចាស់ទូក និងអាជ្ញាធរនៅថ្ងៃទី១០ ខែកក្កដាដោយមកដល់ពេលនេះសពពលរដ្ឋខ្មែរ ២រូប និងថៃ ១រូបត្រូវបានរកឃើញ។

លោកបានបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះក្រុមអ្នកជួយសង្រ្គោះ បានរកឃើញជនរងគ្រោះចំនួន ៣នាក់ ក្នុងចំណោម ៥នាក់ ដែលបានរងគ្រោះក្នុងហេតុការណ៍លិចទូកនេសាទនោះ។ ជនរងគ្រោះដែលរកឃើញទាំង ៣នាក់នោះ មានបងប្អូនខ្មែរ ២នាក់ និងថៃម្នាក់ ហើយសាកសពបងប្អូនខ្មែរ ១នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យ ហើយសពម្នាក់ទៀតកំពុងតម្កល់នៅមន្ទីរពេទ្យដើម្បីរង់ចាំគ្រួសារមកទទួល»

អ្នកនាំពាក្យរូបនេះបន្ថែមថា៖ «យើងកំពុងសហការ តាមដាន និងស្វែងរកខ្មែរពីរនាក់ទៀតដែលត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិត»

ចំពោះករណីនេះ លោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានសង្កត់ធ្ងន់ថា សុវត្ថិភាពរបស់បងប្អូនយើងនៅក្រៅប្រទេស គឺជាការងារអាទិភាព ដែលរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់៕