* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh AI បញ្ចេញជំនាន់ថ្មី ! មុខងារសំខាន់ៗសម្រាប់ប្រើប្រាស់កិច្ចការប្រចាំថ្ងៃជាច្រើន និងមុខងារបកប្រែភាសា Translate កាន់តែឆ្លាតវៃមានវិជ្ជាជីវៈខ្ពស់

20-07-2026 19:49

(ភ្នំពេញ)៖ កម្មវិធីបញ្ញាសិប្បនិម្មិតឈានមុខគេរបស់កម្ពុជា Fresh AI បានប្រកាសបញ្ចេញកំណែទម្រង់ជំនាន់ថ្មី Version 34.0 ផ្លូវការនៅលើគ្រប់ប្រព័ន្ធប្រតិបត្តិការទាំងអស់ រួមមាន iOS (App Store), Android (Play Store) និងនៅលើ Desktop ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់កិច្ចការប្រចាំថ្ងៃកាន់តែសម្បូរបែប និងរលូនជាងមុន។

ការធ្វើបច្ចុប្បន្នភាពលើកនេះបានពង្រឹងនូវសមត្ថភាពស្នូលជាច្រើន ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អ្នកប្រើប្រាស់៖

* មុខងារ Translate កាន់តែឆ្លាតវៃ និងមានវិជ្ជាជីវៈខ្ពស់៖ សមត្ថភាពបកប្រែភាសាអង់គ្លេសត្រូវបានអភិវឌ្ឍឱ្យកាន់តែស្ទាត់ជំនាញ និងយល់ពីបរិបទអក្សរសាស្ត្រ ធ្វើឱ្យការបកប្រែឃ្លាប្រយោគ អត្ថបទផ្លូវការ និងឯកសារផ្សេងៗ ចេញមកមានភាពត្រឹមត្រូវ ហាប់ណែន និងមានលក្ខណៈអាជីពខ្ពស់បំផុត។

* មុខងារសំខាន់ៗជាច្រើនសម្រាប់កិច្ចការប្រចាំថ្ងៃ៖ ប្រព័ន្ធ AI ត្រូវបានកែសម្រួលឱ្យកាន់តែយល់ចិត្តអ្នកប្រើប្រាស់ មិនថាក្នុងការងារការិយាល័យ ការសិក្សាស្រាវជ្រាវ ការសង្ខេបអត្ថបទ ឬការដោះស្រាយច្បាប់ និងស្វែងរកទីតាំងផ្សេងៗនោះទេ គឺកាន់តែលឿន និងចំគោលដៅ។

* សម្រួលប្រព័ន្ធ Login ឱ្យរលូនជាងមុន រាល់ពេលចូលប្រើប្រាស់តាមគណនី Google ឬ Facebook និង Apple ID។ ដំណើរការបានគ្រប់ប្រព័ន្ធ៖ មិនថាអ្នកប្រើប្រាស់ទូរស័ព្ទ iOS, Android ឬកុំព្យូទ័រ Desktop នោះទេ សុទ្ធតែអាចធ្វើការអាប់ដេត និងរីករាយជាមួយមុខងារថ្មីៗទាំងនេះបានក្នុងពេលតែមួយ។

លោកអ្នកអាចចូលទៅកាន់ App Store, Play Store ឬបើកប្រើប្រាស់នៅលើ Desktop នៅថ្ងៃនេះ ដើម្បីធ្វើការអាប់ដេត Fresh AI ទៅកាន់ជំនាន់ថ្មី និងសាកល្បងបទពិសោធន៍ប្រើប្រាស់ដ៏ទំនើបនេះដោយសេរី៕

Please Download:
https://freshai.com.kh/download