* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត កៅ ថាច អំពាវនាវប្រជាកសិករ ត្រូវយកចិត្តទុកដាក់ និងតាមដានការព្យាករណ៍អាកាសធាតុ ឱ្យបានដិតដល់បំផុត

20-07-2026 19:55

(កំពង់ឆ្នាំង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបពិភាក្សាជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនិងបានជម្រាបជូនព័ត៍មានអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមបណ្តាញកសិករតេជោជាពិសេសការតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។

ពិធីជួបជុំនិងសំណេះសំណាលនេះ ក៏មានការញ្ជើញចូលរួមផងដែរពី លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុកទឹកផុស, អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ៩នៃស្រុកទឹកផុស សរុបប្រមាណ ៣០០រូប។

បណ្ឌិត កៅ ថាច ក្នុងនាមសមាគមបណ្តាញកសិករតេជោបានប្រសាសន៍លើកឡើងអំពីគុណតម្លៃសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើជាស្ពានចំលងកសិករទៅរកប្រភពហិរញ្ញវត្ថុ, បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ, និងចំលងសំឡេងកង្វល់របស់កសិករទៅដល់ថ្នាក់ដឹកនាំ និងជាខែលការពារប្រជាកសិករ។

ក្នុងឱកាសនោះ លោកបណ្ឌិតប្រតិភូក៏បានអំពាវនាវនិងស្នើឱ្យបងប្អូនប្រជាកសិករទាំងអស់ មុននឹងចាប់ផ្តើមការងារបង្កបង្កើនផលកសិកម្ម មិនថាតែការដាំដុះដំណាំ ឬការចិញ្ចឹមសត្វនោះទេ ត្រូវយកចិត្តទុកដាក់ និងតាមដានការព្យាករណ៍អាកាសធាតុឱ្យបានដិតដល់បំផុត ដោយសារតែបច្ចុប្បន្នពិភពលោកក៏ដូចជាកម្ពុជាយើងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបាតុភូតប្រែប្រួលអាកាសធាតុអែលនីញ៉ូ (El Niño) ដែលបង្កឱ្យមានអាកាសធាតុក្តៅហួតហែងខ្លាំង និងកង្វះខាតទឹកជាដើម។

លោកបណ្ឌិតប្រតិភូនៅក្នុងជំនួបនឹងប្រជាកសិករបានជំរុញឱ្យប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៍មានលើបណ្តាញសង្គមអំពីតម្លៃស្រូវថាខាត ដោយកុំទាន់ជឿ គឺត្រូវតាមដានសិនថាតើខាតស្រូវប្រភេទណា? ស្រូវដែលខាតមិនមែនស្រូវ ខាតនេះដោយសារយើងដាំស្រូវមិនត្រូវនិងតម្រូវការទីផ្សារ។

បន្ថែមពីនេះលោកបណ្ឌិតបានប្រសាសន៍រំលឹកជូនកសិករថា បច្ចុប្បន្ននេះតាមរយៈធ្វើការជាប្រចាំជាមួយសហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា ពូជស្រូវដែលកំពុងលក់ដាច់ជាងគេនៅលើទីផ្សារមាន ៤ ប្រភេទ ប្រភេទ៖ ទី១ គឺពូជស្រូវស្រងែ ទី២ ពូជសែនក្រអូប ទី៣ ពូជផ្ការំដួល និងទី៤ ពូជស្រូវយកពីគេ គឺពូជស្រូវ OM 54-51 ដែលកំពុងដើរតួចិញ្ចឹមឆ្នាំងបាយពិភពលោក៕