* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្ពុជា និង UN បើកកិច្ចប្រជុំភាគីពាក់ព័ន្ធថ្នាក់ជាតិ ស្ដីពីការបង្ការនិងការអប់រំអំពីការប្រើប្រាស់គ្រឿងញៀន

20-07-2026 20:04

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី លីលី ជាង (Li li Jiang) តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) នៅសាលប្រជុំបាត់ដំបងក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំភាគីពាក់ព័ន្ធថ្នាក់ជាតិ ស្ដីពីការបង្ការនិងការអប់រំអំពីការប្រើប្រាស់គ្រឿងញៀននៅកម្ពុជាក្រោមអធិបតី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងការងាររបស់ UNODC ។ កិច្ចប្រជុំនេះមានរយ:ពេល០៣ថ្ងៃ ចាប់ពីថ្ងៃ២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រី លីលី សាង (Li li Sang ) បានថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលបានចូលរួមចំណែកសហការក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសក្នុងក្របខណ្ឌបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ហើយរាល់ធាតុចូលនានានៃកិច្ចប្រជុំនេះ គឺជាធាតុចូលសម្រាប់យកទៅចងក្រងជាឯកសារសម្រាប់បម្រើដល់ការងារផ្សព្វផ្សាយអប់រំបង្ការបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បាននាំនូវប្រសាសន៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងនូវការអរគុណជូនដល់ក្រុមការងារ UNODC ដែលតែងតែជួយសម្របសម្រួលគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ខណៈស្ថានភាពពិភពលោកបច្ចុប្បន្នមានហានិភ័យខ្ពស់ និងមិនប្រាកដប្រជាដោយសារសង្គ្រាមជម្លោះតំបន់និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលបង្កឱកាសឱ្យក្រុមឧក្រិដ្ឋជនពង្រីកបណ្តាញផលិតនិងចរាចរគ្រឿងញៀនខុសច្បាប់ជាពិសេសនៅតំបន់ត្រីកោណមាសបទល្មើសគ្រឿងញៀនសកលនាពេលបច្ចុប្បន្នកំពុងធ្វើសកម្មភាពជាក្រុមប្រដាប់អាវុធមានអង្គការចាត់តាំងច្បាស់លាស់ និងមានបណ្តាញ ចាក់ស្រេះ ដែលពិបាកក្នុងការបង្ក្រាបឱ្យដល់ឫសគល់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា កម្ពុជានៅតែរងឥទ្ធិពលនិងការគំរាម កំហែងគ្រឿងញៀនពីតំបន់ត្រីកោណមាស យោងតាមទិន្នន័យបង្ក្រាបក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ ជនល្មើសតែងតែលបលួចចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែនគោកនៃប្រទេសឡាវនិងប្រទេសថៃ ដែលសមត្ថកិច្ចកម្ពុជាតែងធ្វើការទប់ស្កាត់ បង្រ្កាបហើយការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនយើងបាននិងកំពុងអនុវត្តយ៉ាងសកម្មនៅតាមសាលារៀន សហគមន៍ កន្លែងធ្វើការដោយផ្តោតប្រជាពលរដ្ឋទូទៅនិងក្រុមគោលដៅប្រឈមខ្ពស់៕