* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានចំណាត់ថ្នាក់ជាក្រុមឆ្នើមទាំង១៦ និងសារណាការពារទទួលបានជ័យលាភីលេខ៥ ក្នុងចំណោម ១២២ ក្រុមទូទាំងពិភពលោក

21-07-2026 00:11

(ស្វីស)៖ ក្រុមនិស្សិតមកពីកម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត សិក្សាជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា បានទទួលចំណាត់ថ្នាក់ក្នុងចំណោមក្រុមឆ្នើមទាំង ១៦ និងសារណាលេខ៥ ក្នុងចំណោម ១២២ ក្រុមទូទាំងពិភពលោក ក្នុងការប្រកួតសវនាការប្រឌិតស្តីពីសិទ្ធិមនុស្សអន្តរជាតិ Nelson Mandela លើកទី១៨ (18th Nelson Mandela World Human Rights Moot Court Competition) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កម្មវិធីប្រកួតប្រជែងសវនាការប្រឌិតនេះ គឺជាវេទិកាអន្តរជាតិដ៏មានសារៈសំខាន់មួយ ដែលផ្តល់ឱកាសឱ្យនិស្សិតច្បាប់មកពីបណ្តាសកលវិទ្យាល័យនៅជុំវិញពិភពលោក ដែលមានសមត្ថភាពជ្រៅជ្រះលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ដើម្បីអាចធ្វើការបង្ហាញនូវសមត្ថភាពចំណេះដឹងរបស់ខ្លួន តាម
រយៈការតស៊ូមតិ និងការសួរដេញដោល ផ្អែកលើមូលដ្ឋានច្បាប់ និងអង្គហេតុនៃសំណុំរឿងដ៏ស្មុគ្រស្មាញនៅចំពោះមុខគណៈកម្មការ ដែលមានសមាសភាពជាអ្នកជំនាញច្បាប់អន្តរជាតិ និងជាចៅក្រមនៃតុលាការសិទ្ធិមនុស្សប្រចាំតំបន់ ដូចជា តំបន់អ៊ឺរ៉ុប អាម៉េរិក និងអាហ្រ្វិក។ នៅក្នុងឆ្នាំ២០២៦ នេះ មានសាកលវិទ្យាល័យផ្នែកច្បាប់ល្បីៗរហូតដល់ចំនួន ១២២ មកពីជុំវិញពិភពលោក បានចូលរួមប្រកួតប្រជែង។

ឆ្លងកាត់ការប្រកួតវគ្គជម្រុះដំបូងតាមរយៈការវាយតម្លៃលើសារណាការពារ និងវគ្គជម្រុះតាមប្រព័ន្ធអនឡាញ (Online Preliminary Rounds) យ៉ាងស្វិតស្វាញកាលពីខែឧសភា ឆ្នាំ២០២៦ ក្រុមតំណាងកម្ពុជាមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ ទាំងលើជំនាញស្រាវជ្រាវច្បាប់ និងការតស៊ូមតិ រហូតអាចដណ្តើមបានឱកាសក្នុងចំណោម «ក្រុមខ្លាំងបំផុតទាំង ២៤ លើពិភពលោក» (Top 24 Qualifying Teams) ដើម្បីធ្វើដំណើរទៅថ្លែងហេតុផលផ្ទាល់មាត់នៅក្នុងអង្គការសហប្រជាជាតិ។

ក្នុងវគ្គជម្រុះបន្ទាប់នៅទីក្រុងហ្សឺណេវ ក្រុមនិស្សិតក៏បានឈានទៅវគ្គក្រុមឆ្នើមទាំង១៦ ហើយសារណាការពាររបស់ក្រុមនិស្សិតទទួលបានជ័យលាភីលេខ៥ ផងដែរ។

ជោគជ័យដ៏អស្ចារ្យនេះ គឺជាមោទកភាពយ៉ាងខ្លាំងសម្រាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានឈរលើឆាកអន្តរជាតិ និងបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងឥតឈប់ឈរ និងឧត្តមភាពក្នុងការអប់រំនិងបណ្តុះបណ្តាលផ្នែកច្បាប់របស់សាកលវិទ្យាល័យ៕