* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានសហព័ន្ធបាល់ទាត់អាមេរិកឡាទីន ប្រកាសថា World Cup 2030 នឹងលេង ៦៤ក្រុម ពុំមែន ៤៨ក្រុមនេះឡើយ

21-07-2026 09:35

(បរទេស)៖ លោក Alejandro Dominguez ប្រធានសហព័ន្ធបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន (ខាងត្បូង) CONMEBOL បានចេញមកប្រកាសក្តែងៗថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០៣០ នឹងមាន ៦៤ប្រទេសលេងជុំចុងក្រោយ ពុំមែន ៤៨ក្រុមដូចឆ្នាំនេះឡើយ។

ការចេញមកប្រកាសនេះដែរ បន្ទាប់ពី World Cup 2026 ដែលរៀបចំសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ទើបបញ្ចប់កាលពីថ្ងៃទី១៩ ខែកក្កដា និងបន្ទាប់ពីប្រធាន FIFA លោក Gianni Infantino ក៏បានកំពុងពិចារណា ក្នុងការពង្រីកក្រុមពី ៤៨ប្រទេសដែលទើបលេងលើកដំបូងនេះ កើនដល់ ៦៤ក្រុមនា ៤ឆ្នាំបន្ទាប់ទៀតផង។

ទោះជាយ៉ាងណា លទ្ធភាពអាចនឹងទៅរួច ក៏ព្រោះ World Cup 2030 មាន ៦ប្រទេសឯណោះត្រៀមធ្វើម្ចាស់ផ្ទះរួមគ្នា និងចាប់ផ្តើមដំបូងចេញពីតំបន់អាមេរិកឡាទីនតែម្តងរួមមាន អ៊ុយរុយហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ជាទីតាំងដែល World Cup ចាប់បដិសន្ធិ មុនឆ្លងទៅប្រកួតនៅអេស្ប៉ាញ ព័រទុយហ្គាល់ និងប្រទេសម៉ារ៉ុក។

គោលបំណងធំក្នុងការបន្ថែមក្រុមនេះដែរ គឺដើម្បីប្រទេសតូចៗដទៃបានចូលរួម និងជាពិសេសដើម្បីគម្រប់ខួប ១០០ឆ្នាំនៃព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ ដែលបានរៀបចំដំបូងកាលឆ្នាំ១៩៣០ នៅអ៊ុយរុយហ្គាយ៕