* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

គណៈកម្មការទី៨ នៃព្រឹទ្ធសភា ចុះបំពេញទស្សនកិច្ច និងប្រជុំការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីពិនិត្យតាមដានការអនុវត្តច្បាប់ និងប្រមូលសំណូមពរ បញ្ហាប្រឈមនៅមូលដ្ឋាន

21-07-2026 09:44

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកស្រី មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ អំពីវឌ្ឍនភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីពិនិត្យតាមដាន និងប្រមូលព័ត៌មានរាល់សំណូមពរ និងបញ្ហាប្រឈមនានា។

កិច្ចប្រជុំនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។

នៅក្នុងឱកាសនោះ លោកស្រីប្រធានគណៈកម្មការ និងជាប្រធានគណៈប្រតិភូ បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងលោកអនុប្រធានទី១ព្រឹទ្ធសភា និងលោកបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រមទាំងបានជម្រាបជូនអំពីតួនាទី រចនាសម្ព័ន្ធ មុខងាររបស់ព្រឹទ្ធសភា ក្រៅពីមុខងារស្នូលទាំងបីនៅនីតិកាលទី៥នេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានដាក់ចេញនូវភារកិច្ចអាទិភាពចម្បងចំនួន២ទៀតគឺ ការលើកកម្ពស់ការទូតសភា និងត្រូវធ្វើការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានជម្រាបអំពីសមិទ្ធផលការងារជាច្រើនដែលព្រឹទ្ធសភាសម្រេចបាន។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពការងារក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ការផ្តល់សេវាសុខាភិបាល ការគាំពារសង្គមដល់ជនងាយរងគ្រោះ អតីតយុទ្ធជន ជនពិការ ការប្រើប្រាស់កម្លាំងពលកម្ម ការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមពីប្រជាពលរដ្ឋក្នុងស្មារតីសាមគ្គីភាពនិងជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃប៉ិនប្រសព្វ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីប្រធានគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំរួមសហការសម្រេចបានសមិទ្ធផលដ៏ធំធេង រួមចំណែកថែរក្សាសន្តិភាព ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងរដ្ឋបាលដែនដីខេត្តពោធិ៍សាត់។ ចំពោះរាល់បញ្ហាប្រឈម និងសំណូមពរ ដែលបានលើកឡើង លោកស្រី នឹងនាំយកទៅគោរពជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា ពិនិត្យ និងស្វែងរកវិធានការដោះស្រាយតាមរយៈយន្តការសភា និងរដ្ឋាភិបាល ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕