* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មច្ចុរាជទឹកក្រូចហូឡង់ មុជមិនជ្រៅទៅមិនឆ្ងាយ ឈ្នះពានក្រុមលេងល្អប្រចាំ WC26 ទោះហាលអាវត្រឹមវគ្គ ៣២ក្រុម

21-07-2026 11:50

(បរទេស)៖ ក្រុមមន្រ្តីបច្ចេកទេសរបស់សហព័ន្ធបាល់ទាត់ FIFA បានបោះឆ្នោតហូឡង់ ជាក្រុមលេងល្អ ប្រកបដោយការយោគយល់អធ្យាស្រ័យគ្នា និងគោរពក្រមសីលធម៌ ប្រចាំព្រឹតិ្តការណ៍ជើងឯកពិភពលោក World Cup 2026 ដែលទើបបញ្ចប់កាលពីថ្ងៃទី១៩ ខែកក្កដា។

ហូឡង់ ជាក្រុមនៅទ្វីបអឺរ៉ុប និងលេងបានតែ ៤ប្រកួតគត់ក៏ជ្រុះចេញត្រឡប់មកផ្ទះវិញត្រឹមវគ្គចាញ់-ធ្លាក់ ៣២ក្រុមតែប៉ុណ្ណោះ ក្នុងចំណោម ៤៨ប្រទេសដែលមានវត្តមាននៅមិចស៊ិក កាណាដា និងសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ពួកគេនៅតែមិនអាចបំបែកប្រវត្តិ និងការទន្ទឹងរង់ចាំពាន World Cup លើកដំបូង ដោយបានត្រឹមរង ជើងឯកកាលឆ្នាំ២០១០ និងជាប់លេខ៣ កាលឆ្នាំ២០១៤ នៅប្រេស៊ីល បានទទួលពានកិត្តិយស fair-play។

ស្ថិតិ ៤ប្រកួតរបស់ក្រុមទឹកក្រូចហូឡង់ ស្ថិតក្រោមការដឹកនាំរបស់លោក Ronald Koeman ជាក្រុមលេខ១ ចេញពីពូល F ក្រោយឆ្លងកាត់ ៣ប្រកួតសន្សំពិន្ទុ ឈ្នះ២ និងស្មើ១ មិនដែលចាញ់ និងស្ថិតនៅលេខរៀងទី៩ ផងដែរ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ក្នុងចំណោម ២១១ប្រទេសជាសមាជិក។

ហូឡង់ ត្រូវបង្ខំចិត្តត្រឡប់មកផ្ទះវិញត្រឹមវគ្គ ៣២ក្រុម ក្រោយចាញ់ក្រុមមកពីអាហ្វ្រិក ម៉ារ៉ុក ៣-២ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយពេលពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងស្មើគ្នា ១-១ រួចមក។ ហូឡង់ ទទួលបានកាតលឿង ៣សន្លឹកផងដែរ ពេលលេងបើកឆាកស្មើ ២-២ ទល់នឹងជប៉ុន៕