* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក (Video inside)

21-07-2026 12:01

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងលោកបណ្ឌិត និងអ្នកចែវទូក។

សំណើនេះបានធ្វើឡើង ក្នុងឱកាសសម្តេចធិបតី អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់ថា «មុននឹងបញ្ចប់ ខ្ញុំស្នើសូមបញ្ចប់ទៅរឿងបណ្ឌិត និងអ្នកចែវទូក។ ម្សិលមិញ ជួបជាមួយប្អូន ញិល រដ្ឋា (ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៉ី) បាយជាមួយគ្នា ក្រោយប្រជុំព្រឹក។ ខ្ញុំជួបគាត់រឿងនេះទេ។ មុនចេញទៅចិន កំពុងធ្វើការមួយចំនួន ដើម្បីកែទម្រង់ SMEs ។ ខ្ញុំឃើញគាត់វិភាគពី SMEs និង FDI ទាក់ទងនឹងការវិនិយោគ ក៏គ្រោងមកពីចិននឹងជួប តែវាចៃដន្យ ខ្ញុំចូលចិត្តអានអត្ថបទរបស់ មេទ័ព លីពូ គាត់សរសេរសាបៗងាយយល់»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ថ្ងៃហ្នឹង គាត់យករឿងអ្នកចេវទូក និងបណ្ឌិត … ឃើញឃ្លាចុងក្រោយមានពាក្យបណ្ឌិត ខ្ញុំស្មានតែគាត់និយាយសម្តៅបណ្ឌិតក្រៅប្រទេស ដែលវិភាគរឿងទ័ពថាធ្លាប់លីអង្ករឲ្យទាហាន។ ខ្ញុំមិនសម្តៅដល់នរណាទេ (មិនមែនយករឿងបណ្ឌិត និងអ្នកចេវទូក សម្តៅបណ្ឌិត ញិល រដ្ឋា នោះទេ)។ អ្វីដែលខ្ញុំចង់ដឹង ទស្សនៈនៃរឿងនេះ គឺគេអប់រំភាពរាបសាររបស់អ្នកចេះដឹង»

ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «តើអ្វីដែលជាសេណារីយ៉ូ ធ្វើឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ន?» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៉ី បានវិភាគពីបញ្ហាសង្គម និងសេដ្ឋកិច្ច។

បន្ទាប់មក សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែករឿងបណ្ឌិត និងអ្នកចែវទូក ស្រាប់តែមានការទាញថា សម្តេចធិបតី សម្តៅដល់លោកបណ្ឌិត ញិល រដ្ឋា ទៅវិញ។ ប្រការនេះ ក៏មានមតិថា សម្តេចធិបតី បានបិទសេរីភាពក្នុងការបញ្ចេញទស្សនៈ ខណៈសម្តេចធិបតី ក៏បានអះអាងច្បាស់ៗថា សម្តេចគាំទ្ររាល់ទស្សនៈរបស់បញ្ញវ័ន្ត៕