* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនចិនជាច្រើន ចាប់អារម្មណ៍វិនិយោគគ្រឿងបង្គំ​អគ្គិ​សនី ការអប់រំបណ្តុះបណ្តាល​បច្ចេក​វិទ្យា AI និងកសិ-ឧស្សាហកម្ម (Video inside)

21-07-2026 12:02

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងថាកាលពីអំឡុងទស្សនកិច្ចការងារទៅកាន់ប្រទេសចិន និងបានជួបជាមួយក្រុមហ៊ុនចិនជាច្រើន ក្នុងចំណោមនោះភាគច្រើនចាប់អារម្មណ៍វិនិយោគគ្រឿងបង្គំ​អគ្គិ​សនី ការអប់រំបណ្តុះបណ្តាល​បច្ចេក​វិទ្យា AI និងកសិ-ឧស្សាហកម្ម។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីដើរទាន់បច្ចេកវិទ្យាសិប្បនិម្មិត AI កម្ពុជាត្រូវតែរៀនសម្របខ្លួន និងចាប់ឱកាសពី AI ជាប្រយោជន៍សម្រាប់អភិវឌ្ឍប្រទេសជាតិ។ សម្ដេច បានថ្លែងថា
​បច្ចេក​វិទ្យា AI នឹងប្រើប្រាស់យ៉ាងទូលាយនៅពេលអនាគត បើយើងមិនចាប់ឱកាស មិនទាញយកផលប្រយោជន៍ពីឥឡូវនោះទេ យើងនឹងដើរក្រោយគេហើយ។

សម្ដេច បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិន សម្ដេចបានជួបជាមួយក្រុមហ៊ុនចិនជាច្រើន ហើយកាលពីម្សិលមិញនេះសម្ដេចក៏បានជួបជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង។ ភាគច្រើននៃក្រុមហ៊ុនទាំងនោះ ចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម និងការវិនិយោគគ្រឿងបង្គំ​អគ្គិ​សនី និងការអប់រំបណ្តុះបណ្តាល​បច្ចេក​វិទ្យា AI។

ត្រង់ចំណុចនេះ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា​៖ «បើកម្ពុជាគ្មាននិស្សិត ឬបញ្ញាវ័ន្តដែលមានចំណេះជំនាញទេ គ្មានអ្នកណាគេមកវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI ទេ.... ហើយគេក៏មិនចង់វិនិយោគលើកសិ-ឧស្សាហកម្មដែរ បើកសិករយើងភ្ជួរស្រែនឹងរទេះគោនោះ ដូច្នេះយើងត្រូវចេះចាប់យក និងរៀនសូត្រពីបច្ចេកវិទ្យានេះ។ នេះមានន័យថា គេមើលឃើញពីសក្ដានុពលធនធានមនុស្សរបស់យើង..»។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំណាប់អារម្មណ៍វិនិយោគទាំងនេះ បង្ហាញពីតម្រូវការលើធនធានមនុស្សផ្នែកបច្ចេកវិទ្យា ដែលតម្រូវឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការអប់រំ សុខាភិបាល ដែលយើងហៅថា «វិនិយោគសង្គមកិច្ច»។ នៅពេលដែលកម្ពុជាសម្បូរធនធានមនុស្សមានចំណេះដឹង សុខភាពរាងកាយមាំមួន នោះទើបបង្កើតជាឱកាសការងារផ្សេងៗ មិនសម្រាប់តែខ្លួនបុគ្គលនោះទេ តែក៏ជាចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕