* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រម្លឹកថាកុំចាំធ្វើធំ ចាំបញ្ចេញស្នាដៃ​ នេះជាកំហុសធំណាស់ (Video inside)

21-07-2026 12:09

(សៀមរាប)៖ នៅចំពោះនិស្សិតជ័យលាភី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកថា កុំចាំធ្វើធំ ចាំបញ្ចេញស្នាដៃ​ឱ្យសោះចំណុចនេះគឺជាកំហុសធំណាស់។ ដូច្នេះ ធ្វើអ្វីត្រូវធ្វើឱ្យជោគជ័យ ហើយកុំប្រកាន់ខ្លួនលើការងារឱ្យសោះ។

ការរម្លឹកបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ South-East Asia ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ។

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តការងារ​នេះ ភាពបត់បែន គឺការច្នៃប្រឌិត ការដោះស្រាយបញ្ហាចំពោះមុខ យកមូលដ្ឋានដែលយើងចេះ ពីសាលាយកទៅអនុវត្ត ប្រសិនបើជួបឧបសគ្គរៀនត្រូវដោះស្រាយបន្ថែមទៀត ដើម្បីបង្ហាញនូវសមិទ្ធកម្ម។

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត បានរម្លឹកយ៉ាងដូច្នេះថា៖ «ហើយកុំចាំធ្វើធំ ចាំញ្ចេញស្នាដៃ ខុសធំណាស់ ទាល់តែខ្ញុំធ្វើរដ្ឋលេខាធិការ ចាំខ្ញុំបញ្ចេញស្នាដៃ បើអ៊ឹចឹងអត់ទេ ខ្ញុំរៀនបានប៉ុណ្ណឹងដែលឱ្យខ្ញុំ​​ Photocopy ម៉េចអត់ទេ រឿងហ្នឹងមួយ​រឿងពិត...!»

ត្រង់ចំណុចនេះត្រូវបាន​​​ សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត បានឱ្យដឹងថា មាននាយទាហានម្នាក់ទៅសិក្សានៅក្រៅប្រទេស ត្រូវបានថ្នាក់លើគ្រោងឱ្យគាត់ទៅកាន់ជំនាញមួយ​។​ ប៉ុន្តែ ថ្នាក់លើបានប្រគល់តួនាទីជាជំនួយការ និងចាប់ផ្តើមធ្វើការផ្នែក copy ឯកសារជាមុនសិន តែនាយទាហានរូបនេះបានបដិសេធមិនបំពេញតួនាទីដែលថ្នាក់លើប្រគល់ឱ្យ ពីព្រោះសំអាងថាខ្លួនបានបញ្ចប់ការសិក្សាលើជំនាញផ្សេងទៅវិញ។

«អ្វីដែលខ្ញុំនិយាយកុំប្រកាន់ការងារ ធ្វើអី ធ្វើពេលណា ធ្វើឱ្យល្អទៅកុំគិតថា ទាល់តែខ្ញុំមកធ្វើប្រធាន ព្រោះខ្ញុំមានសញ្ញាបត្រ ទាល់តែអញ្ចេះបានធ្វើ គឺអត់ទេ​ សញ្ញាបត្រមាន តែមិនទាន់បានសញ្ញាឃើញ មិនទាន់បានទំនុកចិត្តពីថ្នាក់លើ គេមិនទាន់ដឹងថាអ្នកឯងបានអីផង»។ នេះជាការគូសបញ្ជក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត បានសង្កត់ធ្ងន់ថា បើទោះបីមានចំណេះដឹង មានសញ្ញាបត្រក៏ដោយមិនត្រូវប្រកាន់ខ្លួនជាដាច់ខាត។ ដូច្នេះ ប្រសិនបើមិនខិតខំបំពេញកិច្ចការងារចាប់ផ្តើមពីចំណុចតូចមួយនេះ ច្បាស់ណាស់យើងនឹងមិនមានឱកាសធ្វើឱ្យថ្នាក់លើមានទំនុចកចិត្ត ដើម្បីប្រគល់តួនាទី ភារកិច្ចនោះទេ។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចង់ទទួលបានការទុកចិត្ត ត្រូវបង្កើតលទ្ធផលឱ្យបានច្រើន។ ការចាប់ផ្តើមបញ្ចេញសមត្ថភាព និងការខិតខំប្រឹងប្រែងតាំងពីតូចតាច ឬតាំងពីដំណាក់កាលដំបូងនៃអាជីពការងារ។ ដូច្នេះ ការរង់ចាំរហូតដល់មានតួនាទីធំ ឬឋានៈខ្ពស់ទើបចាប់ផ្តើមបង្ហាញស្នាដៃ គឺជាការខាតបង់ពេលវេលា និងឱកាសដ៏មានតម្លៃ។ ផ្ទុយទៅវិញ យុវជនគប្បីប្រើប្រាស់គ្រប់ឱកាសដែលមាន ដើម្បីអភិវឌ្ឍខ្លួន បង្ហាញពីសក្តានុពល និងបង្កើតលទ្ធផលវិជ្ជមាន ទោះបីជាស្ថិតក្នុងតួនាទីតូចតាចយ៉ាងណាក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការកសាងស្នាដៃ និងបទពិសោធន៍តាំងពីដំបូងនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញការរីកចម្រើនទៅមុខ និងឈានទៅកាន់តួនាទីធំជាងមុននាពេលអនាគត៕