* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

Plug and Play ប្រកាសវិនិយោគលើ konektAgri ដែលជាធុរកិច្ចថ្មីឌីជីថលទី២ របស់កម្ពុជាទទួលបានការវិនិយោគពី Plug and Play

21-07-2026 12:13

(ភ្នំពេញ)៖ konektAgri គឺជាធុរកិច្ចថ្មីឌីជីថលទី២របស់កម្ពុជា ដែលទទួលបានការវិនិយោគពី Plug and Play តាមរយៈកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីធុរកិច្ចថ្មី Bamnang។

ការវិនិយោគនេះឆ្លុះបញ្ចាំង ពីភាពជោគជ័យនៃកម្មវិធី ក្នុងការគាំទ្រធុរកិច្ចថ្មីឌីជីថលកម្ពុជា ឱ្យទាក់ទាញការវិនិយោគពីវិនិយោគិនអន្តរជាតិ និងរួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា។

konektAgri បានបង្កើតថ្នាល agriKredit™ ដែលជាប្រព័ន្ធវាយតម្លៃឥណទាន និងគ្រប់គ្រងហានិភ័យសម្រាប់វិស័យកសិកម្ម ដោយរួមបញ្ចូលទិន្នន័យហិរញ្ញវត្ថុជាមួយទិន្នន័យកសិកម្មដូចជា រូបភាពផ្កាយរណប ទិន្នន័យអាកាសធាតុ ទីតាំងដីកសិកម្ម និងប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណឌីជីថល (e-KYC) ដើម្បីជួយស្ថាប័នហិរញ្ញវត្ថុធ្វើការសម្រេចចិត្តផ្តល់ឥណទានបានកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោក Nithyasri Manikandan អ្នកគ្រប់គ្រងការវិនិយោគជាន់ខ្ពស់របស់ Plug and Play បានថ្លែងឲ្យដឹងថា konektAgri កំពុងកសាងថ្នាលទិន្នន័យ និងប្រព័ន្ធវាយតម្លៃហានិភ័យដែលឆ្លើយតបនឹងតម្រូវការ នៃវិស័យហិរញ្ញវត្ថុកសិកម្មក្នុងទីផ្សារកំពុងអភិវឌ្ឍ៕