* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងព័ត៌មាន រៀបចំការប្រកួតប្រជែងពានរង្វាន់ផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងតំបន់ឡានឆាង-មេគង្គ

21-07-2026 13:50

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងដណ្ដើមពានរង្វាន់ផលិតមាតិកាស្ដីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់ឡានឆាង-មេគង្គ»

ក្រសួងព័ត៌មានបានអញ្ជើញអ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គមទាំងជាតិ និងអន្តរជាតិ និស្សិតជំនាញសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ការទំនាក់ទំនង និងគោលនយោបាយសាធារណៈទាំងអស់ឱ្យចូលរួម។

ការប្រកួតប្រជែងនេះគឺជាផ្នែកមួយនៃគម្រោង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ៖ ការពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងព័ត៌មានភាន់ច្រឡំបន្ទាប់ពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)» ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលចិន ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

គោលបំណងសំខាន់នៃការប្រកួតនេះ គឺដើម្បីលើកតម្កើង និងទទួលស្គាល់ស្នាដៃសារព័ត៌មាន និងមាតិកាប្រកបដោយគំនិតច្នៃប្រឌិត ដែលរួមចំណែកលើកកម្ពស់ការពិត ពង្រឹងទំនុកចិត្តសាធារណៈ និងបង្កើតលំហព័ត៌មានដែលមានសុវត្ថិភាព។

កម្មវិធីនេះនឹងជំរុញ និងលើកទឹកចិត្តអ្នកសារព័ត៌មាន អ្នកជំនាញក្នុងប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកាឌីជីថល និងមន្ត្រីទំនាក់ទំនងវ័យក្មេងទាំងអស់ ឱ្យចូលរួមផលិតមាតិកាដែលមានគុណភាពខ្ពស់ ផ្អែកលើការពិត មានការទទួលខុសត្រូវខ្ពស់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។

តាមរយៈការចូលរួមនេះ ក្រសួងព័ត៌មានរំពឹងថានឹងអាចលើកកម្ពស់ការយល់ដឹងរបស់សាធារណជនក្នុងការកំណត់ ផ្ទៀងផ្ទាត់ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ប្រកបដោយប្រសិទ្ធភាព ដើម្បីធានានូវសុចរិតភាពព័ត៌មាននៅក្នុងតំបន់ឡានឆាង-មេគង្គ៕