* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន (Video inside)

21-07-2026 14:24

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

សម្តេចលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបានអនុញ្ញាតឱ្យលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក Brian ដែលដឹកនាំនូវអ្នកវិនិយោគរបស់អាមេរិកមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាក្នុងឱកាសនេះ។ សម្ដេចតេជោ បានលើកឡើងថា ជាញឹកញាប់ តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រីមក គឺតែងតែជួបជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចរបស់អាស៊ាន ដែលជជែកទៅលើបញ្ហាសេដ្ឋកិច្ច និងការវិនិយោគរបស់អាមេរិក នៅក្នុងប្រទេសកម្ពុជា។ សម្ដេចក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកដែរថា នៅពេលនេះទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោក ចំពោះទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា ហើយសម្ដេចតេជោគាំទ្រយ៉ាងពេញទំហឹង ចំពោះអ្នកវិនិយោគរបស់មកកាន់ប្រទេសកម្ពុជា។ សម្ដេចបានលើកឡើងថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក គឺសេដ្ឋកិច្ចនិងការវិនិយោគនេះឯង។

ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូល សម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។ សម្ដេចបានកត់សម្គាល់ថា អ្នកវិនិយោគរបស់អាមេរិកវិនិយោគនៅក្នុងប្រទេសកម្ពុជា លើផលិតផលធ្វើដំណើរដូចជារថយន្ត និងក៏មានផ្នែកសុខមាលភាព ការអប់រំ និងការពង្រឹងនូវផ្នែកបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលជាចំណុចស្នូលមួយដែលកម្ពុជាចង់បាននៅផ្នែកនវានុវត្តន៍នេះឯង។ សម្ដេចក៏បានលើកឡើងថា កម្ពុជាថ្វីតែមានប្រជាជនតិច ក៏ប៉ុន្តែមានកម្លាំងទិញគឺដ៏ធំ។

នៅក្នុងឱកាសនោះ លោក Brian បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងធុរជនទាំងឡាយមកបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។

លោកលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺមានសមាជិករហូតដល់ទៅ ១៨០ជាង ហើយមានការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ហើយជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។ លោកក៏បានលើកឡើងថា នៅពេលនេះ គឺទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកកំពុងតែដំណើរការល្អ កំពុងតែមានភាពល្អប្រសើរ ហើយលោកក្នុងនាមជាវិស័យឯកជន តំណាងឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺចង់ចូលរួមចំណែកនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជារួមចំណែកនៅក្នុងការពង្រីកនៅទំនាក់ទំនោងរវាងកម្ពុជានិងអាមេរិក ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក Brian លើកឡើងថា ធុរជនរបស់អាមេរិក ក៏ដូចជាដៃគូក្រុមហ៊ុនរបស់អាមេរិក ដែលមកជួបសម្ដេចតេជោ នៅក្នុងពេលនេះ គឺដើម្បីរកឱកាសនៅក្នុងការវិនិយោគក៏ដូចជាការពង្រិចនៅការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោ នៅក្នុងនេះមានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson ក្រុមហ៊ុន Coca Cola ជាដើម និងដៃគូក្រុមហ៊ុនមួយចំនួនទៀត ដែលបានដឹកនាំប្រតិភូ ចូលជួបសម្ដែងការគួរសមសម្ដេចតេជោ។

រយៈពេលពេញ១ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើង២៩.២៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕