* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្ទីរពេទ្យកាល់ម៉ែត ត្រូវបានប្រកាសទទួលស្គាល់ជាអន្តរជាតិ ពីសហព័ន្ធទឹកនោមផ្អែមអន្តរជាតិ ជាលើកដំបូងគេនៅកម្ពុជា

21-07-2026 14:47

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរ អ៊ុយនីតេជំងឺក្រពេញ និងជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត ដែលត្រូវបានសហព័ន្ធទឹកនោមផ្អែមអន្តរជាតិទទួលស្គាល់ផ្លូវការជា Centre d’excellence endiabetologie ទី១ នៅកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមានការអញ្ជើញចូលរួមពីប្រធាននាយកមន្ទីរពេទ្យ, សាស្ត្រាចារ្យ ទីប្រឹក្សា អគ្គនាយករង មន្ទីរពេទ្យកាល់ម៉ែត, តំណាងមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពជាច្រើនរូបទៀត។

លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា «ថ្ងៃនេះ ខ្ញុំក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងខ្លាំងក្រៃលែង ក្នុងការចូលរួមពិធីអបអរសាទរ នាក្នុងឱកាសដែលអ៊ុយនីតេជំងឺក្រពេញ និងជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសហព័ន្ធទឹកនោមផ្អែមអន្តរជាតិទទួលស្គាល់ផ្លូវការប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ ជា Centre d’excellence endiabetologie ទី១ នៅប្រទេសកម្ពុជា»

កិត្តិយសនេះ គឺជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមការងារផ្នែកជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យកាល់ម៉ែតទាំងអស់។ សមិទ្ធផលនាថ្ងៃនេះ បានចាប់ផ្តើមជាយូរមកហើយក្រោមការដឹកនាំរបស់អតីតលោកអគ្គនាយកមន្ទីរពេទ្យ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយលោកបានផ្តល់អាទិភាពដល់ការធ្វើនវានុវត្តន៍ដល់មន្ទីរពេទ្យកាល់ម៉ែតបានក្លាយជាមជ្ឈមណ្ឌល Insulin Pump ដំបូងគេនៅកម្ពុជា ព្រមទាំងបានបណ្តុះបណ្តាលគ្រូពេទ្យ គិលានុបដ្ឋាក និងនិស្សិត DES ឱ្យស្គាល់ និងអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។

លោកសាស្ត្រាចារ្យបានថ្លែងបន្តថា បច្ចុប្បន្នមន្ទីរពេទ្យបានពង្រីកសកម្មភាពរបស់ខ្លួនរហូតទៅដល់ Continuous Glucose Monitoring (CGM ការប្រើ Dashboard System) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការតាមដានអ្នកជំងឺ ឧបករណ៍ទំនើបជាច្រើនផ្សេងទៀត ដូចជា៖ ម៉ាស៊ីនថតបាតភ្នែក, ម៉ាស៊ីន Sudo Scan, ម៉ាស៊ីនអេកូ Doppler Vasculaire, ម៉ាស៊ីនអេកូ Thyroïde និង Cytoponction, និងចុងក្រោយ DEXA Scan សម្រាប់វាស់ឆ្អឹង និង Body Composition។ ឧបករណ៍ទាំងនេះ មិនត្រឹមតែជួយព្យាបាលអ្នកជំងឺទេ ប៉ុន្តែបានបង្កើតឱកាសស្រាវជ្រាវតាមស្តង់ដារអន្តរជាតិ។ ដោយសារតែការច្នៃប្រឌិត ការវិនិយោគ និងការងារជាក្រុមនេះ យើងបានបំពេញគ្រប់លក្ខខណ្ឌ ដើម្បីក្លាយជាមជ្ឈមណ្ឌលឯកទេសរបស់ Fédération Internationale du Diabète។

នាឱកាសនេះលោកសាស្ត្រាចារ្យអគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់ឋានានុក្រម ជាពិសេស លោកសាស្ត្រាចារ្យជំនួយ ស៊ុំ សត្ថា និងក្រុមការងារផ្នែកជំងឺទូទៅ និងទឹកនោមផ្អែមប្រចាំមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសម្រេចបាននូវលទ្ធផលនៅថ្ងៃនេះ។ កិត្តិយសនេះ គឺជាការទទួលស្គាល់រួមរបស់អ្នកជំងឺ បុគ្គលិក មន្ទីរពេទ្យ និងប្រទេសកម្ពុជាផងដែរ។

«សូមឱ្យការទទួលស្គាល់នេះ ជាកម្លាំងជំរុញឱ្យយើងបន្តអភិវឌ្ឍការថែទាំជំងឺទឹកនោមផ្អែម ការបណ្តុះបណ្តាល និងការស្រាវជ្រាវ ដើម្បីអនាគតសុខភាពប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ» ។នេះការបញ្ជាក់បន្ថែមរបស់លោកសាស្ត្រាចារ្យអគ្គនាយក។

លោកសាស្ត្រាចារ្យជំនួយ ស៊ុំ សត្ថា ប្រធានអ៊ុយនីតេជំងឺក្រពេញនៃជំងឺទូទៅ បានឲ្យដឹងផងដែរថា កិត្តិយសនេះ មិនមែនត្រឹមជាការទទួលស្គាល់តែប៉ុណ្ណោះទេ ប៉ុន្តែជាកេរ្តិ៍តំណែលនៃការច្នៃប្រឌិត និងការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារ ក្រោមការចង្អុលបង្ហាញ និងគាំទ្រយ៉ាងពេញទំហឹងពី លោកសាស្ត្រាចារ្យអគ្គនាយក ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកដែលតែងផ្តល់អាទិភាពដល់ការនវានុវត្តន៍ប្រកបដោយស្តង់ដាខ្ពស់ ដោយមិនស្ទាក់ស្ទើរ។ ក៏មិនភ្លេចផងដែរចំពោះក្រុមការងារ ថែទាំមានសែបសាល ជំនួយការសែបសាល និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកានៅក្នុងផ្នែកដែលជានិច្ចកាល ចូលរួមយ៉ាងសកម្មដោយឆន្ទៈមោះមុតបំផុត។

មន្ទីរពេទ្យកាល់ម៉ែត បានក្លាយជាមជ្ឈមណ្ឌល Insulin Pumpដំបូងគេនៅកម្ពុជា ព្រមទាំងបានបណ្តុះបណ្តាលធនធានមនុស្សគ្រូពេទ្យ គិលានុបដ្ឋាក និងនិស្សិត DES ឲ្យស្គាល់ និងអនុវត្តការប្រើប្រាស់ Insulin Pump។

បន្ទាប់មកក៏បានពង្រីកទៅកាន់ Continuous Glucose Monitoring (CGM) បន្តការបណ្តុះបណ្តាល និងទទួលបានDashboard System ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការតាមដានអ្នកជំងឺ។ មន្ទីរពេទ្យក៏បានវិនិយោគលើឧបករណ៍ទំនើបជាច្រើនដូចជា៖
* ម៉ាស៊ីនថតបាតភ្នែកសម្រាប់ត្រួតពិនិត្យភ្នែកអ្នកជំងឺទឹកនោមផ្អែម,
* ម៉ាស៊ីន Sudo Scan សម្រាប់វាយតម្លៃជំងឺប្រសាទ,
* ម៉ាស៊ីនអេកូ Doppler Vasculaire សម្រាប់ត្រួតពិនិត្យសរសៃឈាមនៅនឹងកន្លែង, ម៉ាស៊ីនអេកូដដែលនេះ ក៏ត្រូវបានប្រើសម្រាប់ការធ្វើ Cytoponction,
* ចុងក្រោយ DEXA Scan សម្រាប់វាស់ឆ្អឹង និង Body Composition ផងដែរ។

ឧបករណ៍ទាំងនេះ មិនត្រឹមតែជួយព្យាបាលអ្នកជំងឺទេ ប៉ុន្តែបានបង្កើតឱកាសស្រាវជ្រាវតាមស្តង់ដារអន្តរជាតិ។ដោយសារតែការច្នៃប្រឌិត ការវិនិយោគ និងការងារជាក្រុមនេះ យើងបានបំពេញគ្រប់លក្ខខណ្ឌ ដើម្បីក្លាយជាមជ្ឈមណ្ឌលឯកទេសរបស់ IDF។

ក្នុងឱកាសនេះលោកសាស្ត្រាចារ្យជំនួយ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេសលោកសាស្ត្រាចារ្យអគ្គនាយក ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកគ្រប់ជាន់ថ្នាក់ ដែលបានជួយជ្រោមជ្រែងផ្តល់ឧបករណ៍នវានុវត្តន៍ថ្មីៗ។ កិត្តិយសនេះជាការទទួលស្គាល់រួមរបស់អ្នកជំងឺ បុគ្គលិក មន្ទីរពេទ្យ និងជាតិ ហើយសូមឲ្យការទទួលស្គាល់នេះ ជាកម្លាំងជំរុញឲ្យបន្តអភិវឌ្ឍការថែទាំជំងឺទឹកនោមផ្អែមការបណ្តុះបណ្តាល និងការស្រាវជ្រាវ ដើម្បីអនាគតសុខភាពប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ៕