* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុន ស៊ីនទ្រី ចុះកិច្ចសន្យាជាផ្លូវការស្តីពីការគ្រប់គ្រងសំរាម បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យ ចាប់តាំងពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន

21-07-2026 14:50

(កំពង់ចាម)៖ រដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុន ស៊ីនទ្រី (CINTRI) នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើពិធីចុះកិច្ចសន្យាជាផ្លូវការ ស្តីពីការគ្រប់គ្រងសំរាម បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យ ចាប់តាំងពីឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ លោកអភិបាលក្រុងកំពង់ចាម និងតំណាងក្រុមហ៊ុន ស៊ីទ្រី លោក-លោកស្រី អភិបាលរងក្រុង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ទាំង៤ និងមន្ត្រីជំនាញផងដែរ។

ផ្អែកតាមកិច្ចសន្យា ក្រុមហ៊ុន ស៊ីទ្រី បានប្តេជ្ញាចិត្តបង្កើនមធ្យោបាយដឹកជញ្ជូន បំពាក់ឧបករណ៍សម្ភារទំនើបបន្ថែម និងបន្ថែមបុគ្គលិក ដើម្បីប្រមូលសំរាមឱ្យអស់តាមដងផ្លូវ និងទីប្រជុំជនបានទាន់ពេលវេលា។ រៀបចំកាលវិភាគ និងរថយន្តប្រមូលសំរាមតាមបណ្តាសង្កាត់ និងផ្លូវនីមួយៗឱ្យបានទៀងទាត់ ជៀសវាងការទុកសំរាមចោលយូរដែលបណ្តាលឱ្យធំក្លិន និងបាត់បង់សោភ័ណភាព។ បង្កើតក្រុមការងាររហ័ស ដើម្បីកែសម្រួល និងដោះស្រាយរាល់ការអាក់ខាន ឬបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋអំពីបញ្ហាសំរាមឱ្យបានឆាប់រហ័ស។

ក្នុងឱកាសនោះ អភិបាលខេត្ត លោក អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរក្រុងកំពង់ចាម ខិតខំរកដៃគូសម្រាប់ការវិនិយោគសំរាម កុំឲ្យគេទុកចោលឥតប្រយោជន៍ ដើម្បីជាជ្រុងមួយនៃ ចំណូលសេដ្ឋកិច្ចរបស់ក្រុងផងដែរ។

អភិបាលខេត្ត បានឲ្យដឹងទៀតថា ការបន្តកិច្ចសន្យានាពេលនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពក្រុង ដូច្នេះ ក្រុមហ៊ុន ស៊ីនទ្រី ត្រូវតែអនុវត្តតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យាឱ្យបានម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់ ដោយត្រូវប្រមូលសំរាមឱ្យអស់ និងទាន់ពេលវេលា ដើម្បីធានាថា ក្រុងកំពង់ចាម មានបរិស្ថានស្អាត គ្មានសំរាមកកស្ទះ និងសមស្របជាក្រុងទេសចរណ៍គំរូ ដែលទទួលបានជ័យលាភី "ទីក្រុងស្អាត រំដួលបីទង" បន្តទៅទៀត៕