* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធររាជធានីភ្នំពេញ ណែនាំក្រុមហ៊ុនដេញថ្លៃគម្រោងសង្កាត់ ត្រូវអនុវត្តឱ្យបានទាន់ពេល និងធានាបានសណ្តាប់ធ្នាប់ គុណភាពភាពល្អ

21-07-2026 14:56

(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានណែនាំក្រុមហ៊ុនដេញថ្លៃគម្រោងសង្កាត់ថាមុនពេល និងក្នុងពេលដេញថ្លៃ មិនត្រូវមានការឃុបឃិតគ្នាជាមុនដូចជា លួចចរចាគ្នា ទទួលសំណូកពីគ្នា ឬការទិញទឹកចិត្តគ្នា ដោយមានការសន្យាមុនពេលដេញថ្លៃ។

លោកបានផ្តាំថា សម្រាប់ក្រុមហ៊ុន អ្នកទទួលការ ដែលដេញថ្លៃបានឈ្នះ ត្រូវអនុវត្តគម្រោងឱ្យទាន់ពេលពេលវេលាកំណត់ តាមផែនការសកម្មភាព និងកិច្ចសន្យា និងរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការដ្ឋាន។ គម្រោងនីមួយៗ ត្រូវសម្អាតការដ្ឋានឱ្យបានល្អជាប្រចាំ អនុវត្តគម្រោងបានទាន់ពេលវេលា និងធានាបានសណ្តាប់ធ្នាប់ល្អ ងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងដូច្នេះក្នុងឱកាសដែល រដ្ឋបាលខណ្ឌចំការមន បានដាក់ឱ្យដេញថ្លៃគំរោងមូលនិធីអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ប្រធានក្រុមប្រឹក្សាខណ្ឌ នាយករងទីចាត់ការផែនការ និងវិនិយោគ ព្រមទាំងអភិបាលរងខណ្ឌ ចៅសង្កាត់ទាំង៥ និងមានប្រជាពលរដ្ឋ ព្រមទាំងមានការចូលរួមដេញពីក្រុមហ៊ុនចំនួន២១ ផងដែរ។

លោក កៀង ល័ក្ស បានឲ្យដឹងថា ឆ្នាំនេះ ជាឆ្នាំទី៦ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ បានលើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ខណៈឆ្នាំកន្លងទៅនេះ យើងបានដំណើរការដេញ ថ្លៃគំរោងរបស់ សង្កាត់ទាំង៥ បានខិតខំកែលំអសោភ័ណ្ឌភាព កសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ដូចជាការជួសជុល ផ្លូវបេតុង គ្មានសរសៃដែក ជីកដាក់លូ ស្តារលូរំដោះទឹក ជាដើម ហើយសម្រាប់ឆ្នាំ២០២៦ គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៥ ដែលបានដាក់ឱ្យដេញថ្លៃនាពេលនេះ មានចំនួន ៦គម្រោង រួមមានដូចខាងក្រោម៖

១-សង្កាត់ទន្លេបាសាក់ មានចំនួន ២គម្រោង គឺ ដាក់លូ ទំហំ០,៦ម៉ែត្រ ប្រវែង ២០៦ម៉ែត្រ និងស្តារលូ ទំហំ០,៦ម៉ែត្រ ប្រវែង ៥.៩០០ម៉ែត្រ
២-សង្កាត់ទួលទំពូងទី១ មានចំនួន ១គម្រោង គឺ ដាក់លូ ទំហំ០,៦ម៉ែត្រ ប្រវែង ៥៤៧ម៉ែត្រ
៣-សង្កាត់ទួលទំពូងទី២ មានចំនួន ១គម្រោង គឺ ស្តារលូ ទំហំ០,៦ម៉ែត្រ ប្រវែង ៤.៨៧៣ម៉ែត្រ
៤-សង្កាត់បឹងត្របែក មានចំនួន ១គម្រោង គឺ ដាក់លូ ទំហំ០,៦ម៉ែត្រ ប្រវែង ៣៣៦ម៉ែត្រ
៥-សង្កាត់ផ្សារដើមថ្កូវ មានចំនួន ១គម្រោង គឺ ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង២១០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ផ្ទៃក្រឡា ១.២៦០ម៉ែត្រការ៉េ។

លោក កៀង ល័ក្ស បានស្នើគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះក្នុងតម្លៃទាប ត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគំរោងជាប្រចាំ និងត្រួតពិនិត្យវាយតំលៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋ ជាពិសេសត្រូវរៀបចំកិច្ចសន្យាគម្រោង ដោយកុំគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាព ក្នុងការអនុវត្តគម្រោង។

លោក សុខ ពេញវុធ បានលើកឡើងថា ក្រុមហ៊ុន ត្រូវមានក្រមសីលធម៌ ខណៈបទពិសោធន៍កន្លងមក មានក្រុមហ៊ុនបានចូលរួម ក្នុងកិច្ចលទ្ធកម្មនេះជាច្រើន តែមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ប៉ុន្តែដល់ពេលអនុវត្តគំរោង គឺមានភាពយឺតយ៉ាវ គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង។

លោក សុខ ពេញវុធ ក៏បានណែនាំក្រុមហ៊ុនចូលរួមដេញថ្លៃទាំងអស់ ត្រូវពិចារណាឱ្យបានច្បាស់លាស់ ពីតំលៃ និងស្ថានភាពទីតាំងគំរោង កុំឱ្យមានការដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន។ សម្រាប់ក្រុមហ៊ុន អ្នកទទួលការដែលដេញថ្លៃឈ្នះ ត្រូវអនុវត្តគម្រោងឱ្យទាន់ពេលពេលវេលាកំណត់ តាមផែនការសកម្មភាព និងកិច្ចសន្យា និងរក្សាបាននូវសុវត្ថិភាពក្នុងការដ្ឋាន ហើយគម្រោងនីមួយៗ ត្រូវសម្អាតការដ្ឋានឱ្យបានល្អជាប្រចាំ ធានាបានសណ្តាប់ធ្នាប់ល្អងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងរាជធានី បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះត្រួតពិនិត្យការងារអនុវត្តគម្រោងរបស់សង្កាត់ទាំងអស់ អញ្ចឹងទេ សុំឱ្យក្រុមហ៊ុនទាំងអស់ យកចិត្តទុកដាក់ ដោយការដេញថ្លៃនេះ សូមឱ្យធានាបាននូវភាពត្រឹមត្រូវ និងធានាដល់គុណភាព ស្របតាមស្តង់ដារបច្ចេកទេស៕