* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាជ្ញាធរស្រុកទ្រាំង នាំយកដើមឈើ២៥០ដើម ដាំលើខ្នងប្រឡាយក្នុងឃុំជីខ្នា

21-07-2026 14:59

(តាកែវ)៖ កូនឈើចំនួន ២៥០ដើម ដែលជាអំណោយរបស់លោក ងិន ងិនដា អភិបាលរងខេត្តតាកែវ ត្រូវបានលោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង នាំយកទៅប្រគល់ជូនរដ្ឋបាលឃុំជីខ្នា កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីយកទៅដាំបន្តនៅលើខ្នងប្រឡាយក្នុងភូមិយុលចេក ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវ។

លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង បានចាត់ទុកថា ការដាំកូនឈើតាមបណ្តោយខ្នងប្រឡាយធារាសាស្ត្រនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងផ្នែកកសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច។ លើសពីនេះ វាក៏អាចប្រែក្លាយ តំបន់នេះឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និងចូលរួមក្នុងពិធីបុណ្យជាតិផ្សេងៗផងដែរ។

អភិបាលស្រុកទ្រាំង ក៏បានអំពាវនាវអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមដាំ និងថែរក្សាដើមឈើដែលបានដាំនៅពេលនេះ ព្រោះការដាំ និងថែរក្សាព្រៃឈើ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ដើមឈើដែលដាំនៅតាមប្រឡាយដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការបាក់ស្រុតដី ការពារច្រាំងប្រឡាយ កាត់បន្ថយការហួតទឹក និងផ្តល់ម្លប់ដ៏ត្រជាក់ដល់ប្រជាពលរដ្ឋ។ សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការលើកកម្ពស់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕