* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មានគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

21-07-2026 14:58

(បន្ទាយមានជ័យ)៖ លោក ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ថ្នាក់ខេត្ត រួមជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មានគម្រោង តាមរយៈការចែកខិតប័ណ្ណដល់ប្រជាពលរដ្ឋ។

បន្ទាប់ពីកិច្ចប្រជុំ លោក ស្រី វុឌ្ឍី និងក្រុមការងារ បានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងធានាថាប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ក្នុងសង្កាត់គោលដៅទាំង៣ ទទួលបានព័ត៌មានអំពីគម្រោងយ៉ាងគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានោះ ក្រុមការងារក៏បានកំណត់ទីតាំងគោលដៅសម្រាប់បង្កើត សហគមន៍កសិកម្មទំនើប ដើម្បីរៀបចំចងក្រងសមាជិក និងជំរុញការអភិវឌ្ឍផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនោះ លោក ស្រី វុឌ្ឍី ក៏បានបន្តការដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីអនុវត្តគម្រោងថ្នាក់ខេត្ត ដោយមានការចូលរួមពីតំណាងរដ្ឋបាលក្រុងសិរីសោភ័ណ និងតំណាងលោកចៅសង្កាត់គោលដៅទាំង៣។

លោក ក៏បានស្នើសុំកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលសង្កាត់ និងភូមិក្នុងសង្កាត់គោលដៅទាំង៣ ឱ្យបន្តជួយជំរុញការផ្សព្វផ្សាយព័ត៌មានអំពីគម្រោង ដើម្បីធានាថាប្រជាពលរដ្ឋដែលមានសិទ្ធិទទួលផលទាំងអស់ ទទួលបានព័ត៌មានគ្រប់គ្នា និងអាចចូលរួមទទួលអត្ថប្រយោជន៍ពីគម្រោង ស្របតាមគោលបំណង និងគោលនយោបាយរបស់គម្រោង EMPOWER៕