* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តតាកែវ៖ យុវជនខ្មែរទទួលបានការអប់រំយ៉ាងទូលំទូលាយ ដែលធ្វើឲ្យពួកគេមានសមត្ថភាពខ្លាំងក្លា និងអាចប្រកួតប្រជែងជាមួយកូនបរទេសបានយ៉ាងពេញលេញ

21-07-2026 15:06

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីភាពវៃឆ្លាត និងសមត្ថភាពរបស់កូនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ថា កាន់តែមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកបានសង្កត់ធ្ងន់ថា ខួរក្បាលរបស់កូនខ្មែរពិតជាមិនចាញ់ខួរក្បាលរបស់កូនបរទេសនោះទេ ជាពិសេសគឺមិនចាញ់បណ្តាប្រទេសជិតខាងឡើយ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីបើកកម្មវិធីសិក្ខាសាលាស្តីពី «ការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តតាកែវ។

អភិបាលខេត្តបានបន្តថា ការរីកចម្រើនរបស់ប្រទេសជាតិបច្ចុប្បន្ន បានធ្វើឲ្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ដែលនាំឲ្យការចិញ្ចឹមបីបាច់កូនចៅមានរបបអាហារគ្រប់គ្រាន់ ជួយដល់ការ លូតលាស់ផ្នែករាងកាយ និងប្រាជ្ញាស្មារតីកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ យុវជនខ្មែរយើងក៏ទទួលបានការអប់រំយ៉ាងទូលំទូលាយ ដែលធ្វើឲ្យពួកគេមានសមត្ថភាពខ្លាំងក្លា និងអាចប្រកួតប្រជែងជាមួយកូន បរទេសបានយ៉ាងពេញលេញ។

លោក វ៉ី សំណាង បានលើកជាឧទាហរណ៍ជាក់ស្តែងអំពីសមត្ថភាពរបស់កូនខ្មែរ តាមរយៈការបង្កើតប្រព័ន្ធទូទាត់ប្រាក់ «App Bakong បាគង» ដែលជាប្រព័ន្ធទូទាត់ប្រាក់បែបទំនើបថ្មីមួយរបស់កម្ពុជា។ ប្រព័ន្ធបាគងនេះមិនត្រឹមតែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងបានលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិទៀតផង ដោយមានប្រទេសមួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញយកប្រព័ន្ធនេះទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួនទៀតផង។ នេះជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីសក្តានុពល និងភាពវៃឆ្លាតរបស់កូនខ្មែរក្នុងការបង្កើតថ្មី និងរួមចំណែកដល់ការអភិវឌ្ឍជាតិ៕