* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្មេងទំនើងគប់កណ្ដៀវត្រូវយុវតីម្នាក់របួសធ្ងន់នៅខេត្តកណ្តាល, ជនដៃដល់ម្នាក់ត្រូវបានឃាត់ខ្លួន

21-07-2026 15:12

(កណ្តាល)៖ យុវតីម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារកណ្ដៀវជាប់ខ្នង ខណៈកំពុងជិះម៉ូតូជាមួយមិត្តភក្ដិ ក្រោយពីជនសង្ស័យម្នាក់បានគប់កណ្ដៀវដោយស្មានច្រឡំថាជាក្រុមយុវជនដែលបានជេរប្រមាថម្ដាយរបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២២៖២០នាទី នៅចំណុចផ្លូវលំជិតវត្តខន្តី ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ ចាន់សល់ អាយុ២១ឆ្នាំ បានរងរបួសធ្ងន់ធ្ងរដោយសារកណ្ដៀវជាប់ខ្នង ខណៈដែលឈ្មោះ រស់ រិទ្ធី អាយុ២០ឆ្នាំ ជាអ្នកឌុប។ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញខេត្ត សហការជាមួយកម្លាំងស្រុកស្អាង និងកម្លាំងប៉ុស្តិ៍តាលន់ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

លទ្ធផលនៃការស្រាវជ្រាវ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថុល កន អាយុ២៩ឆ្នាំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ជនសង្ស័យរូបនេះត្រូវបានរកឃើញថាមានវិជ្ជមានសារធាតុញៀន និងបានសារភាពថា ខ្លួនពិតជាបានយកកណ្ដៀវគប់ទៅលើជនរងគ្រោះដោយស្មានច្រឡំមែន។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ វ៉ាន្នី ស៊ី ភេទប្រុស អាយុ២៦ឆ្នាំ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ថុល កន ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ ករណីនេះជាការដាស់តឿនដល់យុវជនទាំងអស់ឱ្យចៀសវាងអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ខ្លួនឯង និងអ្នកដទៃ៕