* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ពលរដ្ឋនៅទីប្រជុំជនស្រុកខ្សាច់កណ្ដាល ស្មើអាជ្ញាធរជួយសម្រួលបញ្ហាទីលានចាក់សម្រាមជាង ៦ហិកតារបស់ក្រុមហ៊ុន «ស៊ិនទ្រី» ដែលដុតបំពុលផ្លូវដង្ហើមប៉ះពាល់សុខភាពទាំងចាស់ទាំងក្មេង (Video inside)

21-07-2026 15:18

(កណ្ដាល)៖ អ្នកភូមិជាច្រើននាក់នៅនៅទីប្រជុំជនស្រុកខ្សាច់កណ្ដាល បានស្នើថ្នាក់ដឹកនាំខេត្តកណ្ដាល ជួយសម្រួលបញ្ហាទីលានចាក់សម្រាមជាង ៦ហិកតារបស់ក្រុមហ៊ុន «ស៊ិនទ្រី» ដែលតែងតែដុតបំផ្លាញសម្រាមរបស់ខ្លួន បង្កើតជាផ្សែងខ្មួលខ្មាញ់បំពុលផ្លូវដង្ហើម បំពុលបរិយាកាស បំពុលបរិស្ថាន ប៉ះពាល់សុខភាពពលរដ្ឋជាច្រើននាក់ រហូតខ្លះធ្លាក់ខ្លួនមានជំងឺទាំងចាស់ទាំងក្មេង នាំឲ្យខកខានសិក្សារៀនសូត្រ ព្រួយបារម្ភពីចំណេះដឹងរបស់ សិស្សសាលា ដោយសារឧស្សាហ៍ឈឺមិនបានទៅរៀនសូត្រ។

ភ្នាក់ងារព័ត៌មាន Fresh News បានចុះផ្ទាល់ដល់ទីតាំង និងបានសម្ភាសន៍ពលរដ្ឋផ្ទាល់ ដោយពួកគាត់បានបង្ហាញពីភ្លើង និងផ្សែងឆេះកាន់តែខ្លាំងឡើងនៅទីលានចាក់សម្រាមរបស់ក្រុមហ៊ុន «ស៊ិនទ្រី» ដែលមានទីតាំងស្ថិត នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ដោយឡែកពលរដ្ឋទទូចសុំអង្វរថ្នាក់លើមេត្តាចុះជួយសង្រ្គោះបន្ទាន់។ សេចក្ដីរាយការណ៍ពីពលរដ្ឋបានអះអាងថា ពួកគាត់ថតបានពិតៗ ជាក់ស្ដែង តែមិនហ៊ានទៅប៉ះពាល់អ្នកដុតទេ ខ្លាចមានបញ្ហាកើតឡើង។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ធ្លាប់ឲ្យដឹងថា អ្នកដុតសម្រាមគឺអ្នកកាយសម្រាម ហើយពួកគាត់ត្រូវបានអប់រំច្រើនលើកមកហើយ។ រីឯអាជ្ញាធរតែងតែចេញរថយន្តពន្លត់អគ្គិភ័យ ទៅពន្លត់ជារឿយៗផងដែរ៕