* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ប្រាប់ឱ្យនិស្សិតត្រៀមខ្លួន ចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល

21-07-2026 15:27

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងនិយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក។

លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា ភាពជាដៃគូនេះ បង្កើតឡើងក្នុងគោលបំណង ជំរុញការកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព តាមរយៈការបង្កើនសមត្ថភាពយល់ដឹង និស្សិត នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា អំពីការធានារ៉ាប់រង។

បន្ថែមពីនោះទៀត លោក ប៊ូ ច័ន្ទភីរូ បានគូសបញ្ជាក់ថា ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យនិស្សិត ត្រៀមខ្លួនរួចរាល់ ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល។

បើតាមអគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា, គិតត្រឹមឆ្នាំ២០២៥ ក្រុមហ៊ុនធានារ៉ាប់រង មានវត្តមានសរុបចំនួន៣៩ក្រុមហ៊ុន និងក្រុមហ៊ុនអន្តរការីធានារ៉ាប់រង ចំនួន៦៥ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ការណ៍នេះ បានបង្ហាញថា តម្រូវការទីផ្សារការងារ ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងមានការកើនឡើងជាបន្តបន្ទាប់។

លើសពីនេះ ទីផ្សារធានា-រ៉ាប់រង សម្រេចបានបុព្វលាភធានារ៉ាប់រងដុល ប្រមាណ៣៦៧លានដុល្លារអាម៉េរិក ដែលមានកំណើនប្រមាណ២.៨% ធៀបនឹងឆ្នាំ២០២៤។ អត្រាភាគទានធានារ៉ាប់រង ក្នុងសេដ្ឋកិច្ចសម្រេច បាន១.១១% ខណៈដង់ស៊ីតេធានារ៉ាប់រង២០.៩៥ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។

ទោះជាយ៉ាងនេះក្តី បើធៀបទៅនឹងប្រទេសក្នុងតំបន់ និងលើសកលលោក ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានកម្រិតទាប ដែលបង្ហាញនូវសក្តានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។ នេះជាការបញ្ជាក់របស់លោក ប៊ូ ច័ន្ទភីរូ។

លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា ការធានារ៉ាប់រង គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏មានឥទ្ធិពល ក្នុងការជំរុញដំណើរការសេដ្ឋកិច្ច ជួយសង្គមក្នុងការរក្សាសុវត្ថិភាពហិរញ្ញវត្ថុ និងជំរុញស្ថិរភាព ហិរញ្ញវត្ថុរយៈពេលវែង។ ទីផ្សារធានារ៉ាប់រងកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តន៍ឆ្ពោះ ទៅមុខយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ៕