* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ពន្ធនាគារខេត្តពោធិ៍សាត់ ប្រកាសច្រានចោលទាំងស្រុងការចុះផ្សាយព័ត៌មានមិនពិត និងគ្មានមូលដ្ឋានតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងករណីជនជាប់ឃុំម្នាក់ស្លាប់

21-07-2026 16:23

(ពោធិ៍សាត់)៖ អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ «BKK TV Show» កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដែលបានចោទប្រកាន់ថា មានជនជាប់ឃុំស្លាប់ក្នុងមន្ទីរពេទ្យដោយពន្ធនាគារបញ្ជូនមកគ្មានឯកសារ និងស្លាប់ដោយសារការប្រើអំពើហិង្សាចោទមានរបួសស្នាម។

នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ពន្ធនាគារខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ។

សេចក្តីបំភ្លឺព័ត៌មានបានបញ្ជាក់ថា ការចុះផ្សាយដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ គឺជារឿងសន្និដ្ឋានខុសពីការពិតទាំងស្រុង ដែលមានចេតនាទុច្ចរិត បង្កើតការយល់ច្រលំពីសំណាក់សាធារណមតិ និងប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូររបស់មន្ត្រី និងអង្គភាពអនុវត្តច្បាប់។

ដើម្បីជម្រះរាល់មន្ទិលសង្ស័យ និងផ្តល់នូវព័ត៌មានពិតជូនសាធារណជនជ្រាប អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ សូមបញ្ជាក់ជូននូវអង្គហេតុ និងដំណើរការជាក់ស្តែងដូចខាងក្រោម៖

*ប្រវត្តិនៃការឃុំខ្លួន៖ ជនជាប់ឃុំឈ្មោះ សាន់ ចាន់ ត្រូវបានពន្ធនាគារទទួលយកមកឃុំខ្លួនកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ តាមដីការបស់តុលាការខេត្តពោធិ៍សាត់ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស។

*កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់៖ ក្នុងអំឡុងពេលឃុំខ្លួន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១០នាទីព្រឹក ជនជាប់ឃុំរូបនេះមានអាការៈថប់ និងពិបាកដកដង្ហើម ហើយត្រូវបានបញ្ជូនទៅពិនិត្យនៅប៉ុស្តិ៍ សុខភាពពន្ធនាគារជាបន្ទាន់។ ដោយអាការៈកាន់តែធ្ងន់ធ្ងរ (ជីពចរញាប់ សម្ពាធឈាមធ្លាក់ចុះទាប) ពន្ធនាគារបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗនៅវេលាម៉ោង ០៩:៤០នាទីព្រឹក ដើម្បីសង្គ្រោះដោយក្រុមគ្រូពេទ្យជំនាញ។

*កិច្ចសហការជាមួយអាជ្ញាធរ និងក្រុមគ្រួសារ៖ ក្នុងពេលជាមួយគ្នានេះ ពន្ធនាគារបានព្យាយាមទាក់ទងសាច់ញាតិ ប៉ុន្តែមិនអាចទាក់ទងបាន ទើបសម្រេចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលឃុំដើម្បីជួយផ្តល់ដំណឹង។

សាច់ញាតិបានមកដល់មន្ទីរពេទ្យនៅយប់ថ្ងៃទី១៦ ដដែល ប៉ុន្តែគួរឱ្យសោកស្តាយ ទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ ជនជាប់ឃុំបានទទួលមរណភាពនៅវេលាម៉ោង ០៧:២៨នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

លទ្ធផលកោសល្យវិច័យត្រឹមត្រូវតាមច្បាប់ ក្រោយពេលកើតហេតុ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យសហការជាមួយនគរបាលព្រហ្មទណ្ឌ ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យបង្អែកខេត្ត ធ្វើកោសល្យវិច័យយ៉ាងហ្មត់ចត់។ លទ្ធផលសន្និដ្ឋានជាក់ច្បាស់បញ្ជាក់ថា ការស្លាប់គឺបណ្តាលមកស្ទះសរសៃឈាមបេះដូង រីឯស្លាកស្នាមនៅលើគូថគឺជាជំងឺរមាស់ និងស្លាកស្នាមនៅលើខ្នងគឺជាជំងឺបូស ដែលមានការពិនិត្យព្យាបាលរួចជាស្រេច។

អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ ក្នុងនាមជាអង្គភាពអនុវត្តច្បាប់ តែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មនុស្សធម៌ ធានាសន្តិសុខ សណ្តាប់ធ្នាប់ ផ្តល់ការអប់រំកែប្រែ និងការថែទាំសុខភាពជូនជនជាប់ឃុំគ្រប់រូបដោយគ្មាន ការរើសអើង ហើយពន្ធនាគារពុំមែនជាកន្លែងអនុញ្ញាតឱ្យមានការប្រព្រឹត្តអំពើហិង្សា ឬទារុណកម្មឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំតាមការចុះផ្សាយខុសពីការពិតរបស់គណនីហ្វេសបុកឈ្មោះ «BKK TV Show»។ ទន្ទឹមនឹងនេះ អង្គភាពស្នើឱ្យម្ចាស់គណនីហ្វេសបុកខាងលើធ្វើការលុប ឬកែតម្រូវព័ត៌មាននេះឱ្យបានត្រឹមត្រូវវិញ។ ក្នុងករណីមានការងឿងឆ្ងល់ ឬចង់បានព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញទាក់ទងមកកាន់ពន្ធនាគារខេត្តផ្ទាល់ ដែលជានិច្ចកាលតែងមានភាពរីករាយក្នុងការសហការផ្តល់ព័ត៌មានពិតជូនជានិច្ច៕