* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អគារសិក្សាថ្មីៗក្នុងសាលាបឋមសិក្សាចំបក់ខាងត្បូង ខេត្តកំពង់ធំ រួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សាសិស្ស

21-07-2026 16:50

(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ការសាងសង់អគារសិក្សាថ្មីៗ ជូនដល់សាលាបឋមសិក្សាចំបក់ខាងត្បូង ខេត្តកំពង់ធំ នឹងរួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សា។

ជាក់ស្ដែងអគារសិក្សា១ខ្នង ៥បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅសាលាបឋមសិក្សាចំបក់ ខាងត្បូងស្ថិត ក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានដាក់សម្ពោធជាផ្លូវការ ដែលនេះជាចំណែកមួយយ៉ាងសំខាន់ គាំទ្រដល់វិស័យអប់រំ តាមយៈការកែលម្អបរិយាកាសសិក្សា ឱ្យមានគុណភាព ដើម្បីបង្កើតធនធាន មនុស្សឱ្យមានសក្តានុពល។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះ បានកំណត់វិស័យអប់រំ ជាអាទិភាពដ៏សំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព តាមរយៈការលើកកម្ពស់ សមត្ថភាពគ្រូបង្រៀន ការផ្តល់បរិក្ខារសិក្សា ទាន់សម័យ ការសាងសង់ និងការជួសជុលអគារសិក្សាថ្មីៗ ទូទាំងប្រទេស ដើម្បីធានាថាសិស្សានុសិស្ស គ្រប់ទីកន្លែងមានឱកាស ទទួលបានការអប់រំដូចៗគ្នាប្រកបដោយគុណភាព។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា ជាក់ស្តែងអគារសិក្សាថ្មីខាងលើនេះ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោកស្រីបណ្ឌិត លើកឡើងបន្ថែមថា ដោយឡែកនៅខេត្តកំពង់ធំ យើងក៏មិនអាចបំភ្លេចបាននូវគុណូបការៈនិងការលះ បង់ដ៏ធំធេងរបស់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្ត ឱ្យមានការរីក ចម្រើន។ ចំពោះគោលបំណងធំរបស់ឯកឧត្តម ក្នុងនាមអ្នកខេត្តកំពង់ធំ គឺដើម្បីផ្ដល់នូវលទ្ធភាពខ្ពស់បំផុត ដើម្បីសិស្សានុសិស្សបានសិក្សា រៀនសូត្រ ក្លាយជាអ្នកចេះដឹង ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិ។

លោកស្រីបណ្ឌិតបានលើកទឹកចិត្ត លោកគ្រូ-អ្នកគ្រូ បន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិធីសាស្ត្របង្រៀន ជាពិសេសប្រើប្រាស់បច្ចេកវិទ្យា និងបញ្ចូលការយល់ដឹងជាមូលដ្ឋាន ពីបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យកុមារបន្សំខ្លួនទៅនឹងការវិវត្ត នៃពិភពលោកសម័យទំនើប។

លោកស្រីបណ្ឌិត ក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ចែកជូនលោកគ្រូ-អ្នកគូ អ៊ំ ពូ មីង អាណាព្យាបាលសិស្ស បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ៣៥៤នាក់រួមមាន ឧបត្ថម្ភសាលាបឋមសិក្សាចំបក់ខាងត្បូងចំនួន២លានរៀល,
ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រដ្ឋបាលស្រុក ឃុំ មេភូមិ លោកគ្រូ-អ្នកគ្រូ សរុប៦១រូប ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា៣ម៉ឺនរៀល, ឧបត្ថម្ភអាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋចំនួន១៥០រូប ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ ចំនួន១៤៣រូប ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា១ម៉ឺនរៀល។

នៅថ្ងៃដ៏ដែលនេះលោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី ចំនួន៣ខ្នង ជូនដល់គ្រួសារខ្វះខាតដែលជាស្រ្តីមេម៉ាយ រស់នៅក្នុងឃុំតាំក្រសាំង ស្រុកសន្ទុក និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ចំណងដៃថ្ងៃឡើងផ្ទះថ្មីនោះផងដែរ៕