* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អគ្គនាយក ARDB ប្រាប់កសិករថា ការធ្វើកសិកម្មមិនងាយស្រួលទេ ទាមទារឱ្យខំប្រឹងប្រែង ចេះគ្រប់គ្រងថ្លៃដើម ចេះធ្វើទីផ្សារ និងចេះប្រើប្រាស់បច្ចេក ទើបចំណេញ

21-07-2026 16:52

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងជូនកសិករនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថា ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ដែលទាមទារឱ្យកសិករយើងត្រូវមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត បច្ចេកទេស និងទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត និងបានផលចំណេញ។

ការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករប្រមាណ ៣០០នាក់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយក្នុងនោះមានការចូលរួមពីលោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឱ្យអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជលគិរី អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ។

លោកបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយពី អត្ថប្រយោជន៍នៃការចូលរួម ក្នុងសមាគមបណ្តាញកសិករតេជោ ការអភិវឌ្ឍផលិតកម្មកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងកសិករ បច្ចេកទេស ហិរញ្ញប្បទាន និងទីផ្សារ និងណែនាំឱ្យស្គាល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ទៀតថា «ការធ្វើកសិកម្មមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែទាមទារឱ្យមានការខិតខំប្រឹងប្រែង ការគ្រប់គ្រងថ្លៃដើម ការអនុវត្តតាមបច្ចេកទេស និងការគិតគូរពីទីផ្សារជាមុន ដើម្បីធានាថាការផលិតទទួលបានប្រាក់ចំណេញ និងអាចលើកកម្ពស់ជីវភាពគ្រួសារបានប្រកបដោយចីរភាព»

លោកបណ្ឌិតប្រតិភូបានរំលឹកថា ពាក់ព័ន្ធនឹងផលប៉ះពាល់នៃ បាតុភូតអែលនីញ៉ូវិញ ប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈបណ្តាប្រទេសនៅអឺរ៉ុប រួមទាំងប្រទេសបារាំង ក៏បានជួបប្រទះរលកកម្តៅ ដែលបណ្តាលឱ្យមានអ្នកស្លាប់ដែរ ដូចជាប្រទេសម៉ាឡេស៊ីកំពុងបង្កើនការបញ្ជាទិញស្រូវ និងអង្ករ ដើម្បីធានាថាមានស្បៀងអាហារគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋ ក្នុងករណីបាតុភូតអាកាសធាតុខ្លាំងនេះអូសបន្លាយរយៈពេលយូរ។

លោកបណ្ឌិតក៏បានអំពាវនាវឱ្យកសិករ ផលិតដោយមានការទទួលខុសត្រូវ និងស្មោះត្រង់ ដោយមិនត្រូវប្រើប្រាស់សារធាតុគីមី ឬបាញ់ថ្នាំជំរុញឱ្យដំណាំឆាប់ទុំ ដែលអាចប៉ះពាល់ដល់គុណភាពសុវត្ថិភាពចំណីអាហារ និងកេរ្តិ៍ឈ្មោះកសិផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។

ដូច្នេះសូមប្រជាកសិករតាមដាន ការព្យាករណ៍អាកាសធាតុដែលចេញផ្សាយ ដោយក្រសួងធនធានទឹក និងឧតុនិយមជាប្រចាំ ព្រមទាំងត្រៀមប្រភពទឹក និងបូមទឹកបញ្ចូលស្រែឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតដំណាំដែលអាចកើតមានឡើង ដោយសារគ្រោះរាំងស្ងួតនិងការប្រែប្រួលអាកាសធាតុ៕