* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី លើកទី៨ នៅខែសីហាខាងមុខ

21-07-2026 17:01

(ភ្នំពេញ)៖ កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្ដីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8th ACCSM+3) និងព្រឹត្តិការណ៍ពាក់ព័ន្ធឆ្នាំ២០២៤-២០២៦ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ក្រសួងមុខងារសាធារណៈ ក្នុងនាមជាប្រធានប្តូរវេន រៀបចំវេទិកាសារព័ត៌មាន ឆ្ពោះទៅកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបីលើកទី៨នេះ ដែលមានការអញ្ជើញជាវាគ្មិនពីសំណាក់ លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក សេង សុទ្ធាវិត ប្រធានមជ្ឈមណ្ឌលធនធានអាស៊ាននៃក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន បានបង្កើតឡើងក្នុងឆ្នាំ១៩៨០ នៅក្នុងសន្និសីទអាស៊ាន នៃការកែទម្រង់ក្នុងមុខងារសាធារណៈ (ASEAN Conference of Reforms in the Civil Service (ACRCS))។ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ASEAN Conference on Civil Service Matters (ACCSM)) បានបង្កើតប្រជុំលើកដំបូងនៅឆ្នាំ១៩៨១ នៅប្រទេសហ្វីលីពីន។

កិច្ចប្រជុំ ACCSM ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈឲ្យកាន់តែល្អប្រសើរឡើង ដើម្បីរួមចំណែកក្នុងការសម្រេចឲ្យបាន នូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។ ក្នុងឆ្នាំ២០២៥ មានការផ្លាស់ប្តូរព័ត៌មាន បទពិសោធ នវានុវត្តន៍ និងឧត្តមានុវត្តន៍ ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យមុខងារសាធារណៈនៅក្នុងអាស៊ាន។

ក្រៅពីយន្តការ ACCSM នៅមានយន្តការមួយទៀត គឺអាស៊ានបូកបី (ACCSM+3) ជាការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេស ចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសមានបទពិសោធន៍ខ្ពស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ។ ក្រៅពីនេះ ក៏នៅមានកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ានមួយចំនួនផងដែរ រួមមាន៖ អូស្រ្តាលី កាណាដា និងឥណ្ឌា។

ប្រទេសជាម្ចាស់ផ្ទះក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំ មានអាណត្តិ២ឆ្នាំ ទៅតាមលំដាប់អក្ខរក្រម នៃភាសាអង់គ្លេស។ បន្ទាប់ពីចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ កម្ពុជាបានចូលជាសមាជិក ACCSM ឆ្នាំ២០០១ ក្នុងកំឡុងពេលនៃកិច្ចប្រជុំ ACCSM លើកទី១១ នៅប្រទេសវៀតណាម។ បន្ទាប់មក កម្ពុជាបានធ្វើជាប្រធានប្តូរវេនរៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ សម្រាប់អាណត្តិឆ្នាំ២០០៥-២០០៦ ជាលើកទី១របស់ខ្លួនបន្ទាប់ពីចូលជាសមាជិកនៅឆ្នាំ២០០១ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

នៅក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ ACCSM លើកទី១៨ នៅថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០១៥ នៅប្រទេស ហ្វីលីពីន អង្គប្រជុំបានស្នើសុំប្តូរឈ្មោះពី «ASEAN Conference on Civil Service Matters (ACCSM)» ទៅជា «ASEAN Cooperation on Civil Service Matters (ACCSM)» និងសម្រេចប្តូរឈ្មោះជាផ្លូវការដោយប្រមុខមុខងារសាធារណៈអាស៊ាន ក្នុងកិច្ចប្រជុំចង្អៀតប្រមុខមុខងារសាធារណៈអាស៊ាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (22nd ASEAN Cooperation on Civil Service Matters – ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ (ACCSM+3) ស្តីពីមុខងារសាធារណៈ លើកទី៧ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។

ក្នុងបេសកកម្មនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងប្រតិភូកម្ពុជា បានចូលរួមក្នុងវេទិកាសំខាន់ៗ រួមទាំងអញ្ជើញផ្តល់សុន្ទរកថា ក្នុងពិធីផ្ទេរតំណែងជាប្រធាន ACCSM ប្តូរវេន សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ និងការត្រៀមរៀបចំកិច្ចប្រជុំ ACCSM និង ACCSM+3 ស្របពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕