* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ភាគីពាក់ព័ន្ធនៅខេត្តព្រះវិហារ រួមគ្នារៀបចំពិធីដាំស្តារព្រៃឈើឡើងវិញ ដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍

21-07-2026 20:28

(ព្រះវិហារ)៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ រៀបចំកម្មវិធីដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះធ្វើឡើងក្រោមប្រធានបទ «យើងរួមគ្នាបង្កើនគម្របបៃតង ដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ស្របតាមយុទ្ធសាស្ត្រទី២ «ភាពបៃតង»។

ពិធីដាំកូនឈើនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ស្រុក តំណាងអង្គការដៃគូ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិជាច្រើននាក់។ កម្មវិធីនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិរក្សបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថា គោលបំណងសំខាន់នៃការដាំស្តារព្រៃឈើ និងថែទាំដំណុះពីធម្មជាតិ គឺដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ប្រែក្លាយតំបន់រុករានឱ្យទៅជាព្រៃធម្មជាតិ ជម្រកសត្វព្រៃ និងជីវចម្រុះសំបូរបែប ព្រមទាំងជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ លើសពីនេះកម្មវិធីក៏មានបំណងបង្កើនការចូលរួម និងការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការពារធនធានធម្មជាតិផងដែរ។

លោក សុខ សាន្តតារ៉ា បានលើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានទាំងអស់ ឱ្យចូលរួមដាំដើមឈើ និងការពារព្រៃឈើ ដោយបានសង្កត់ធ្ងន់ថា ការថែរក្សាព្រៃឈើអាចផ្តល់ប្រាក់ចំណូលយ៉ាងសំខាន់ដល់សហគមន៍ តាមរយៈការប្រមូលផលផ្សិត និងបន្លែធម្មជាតិផ្សេងៗ។

លោក ជា សំអាង បានលើកឡើងថា ការដាំស្តារព្រៃឈើ និងថែទាំដំណុះពីធម្មជាតិ ចាំបាច់មានការចូលរួមពីគ្រប់ភាគី ដើម្បីប្រែក្លាយតំបន់រិចរិលឱ្យក្លាយជាព្រៃធម្មជាតិ ជាជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញឱ្យមានចលនាដាំដើមឈើនៅគ្រប់សហគមន៍មូលដ្ឋាន ព្រោះកិច្ចការនេះមិនត្រឹមតែចូលរួមការពារ និងអភិរក្សព្រៃឈើប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋទៀតផង៕