* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ទទួលសម្ភារៈបរិក្ខារវេជ្ជសាស្ត្រពី TYDA លើកកម្ពស់សេវាសុខាភិបាល

21-07-2026 21:30

(ព្រះវិហារ)៖ មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានទទួលសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងសម្ភារៈសម្រាប់បម្រើសេវាព្យាបាលមួយចំនួនធំ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល។

ពិធីប្រគល់ និងទទួលនេះធ្វើឡើងនៅក្នុងគោលបំណងយកទៅប្រើប្រាស់ក្នុងការបម្រើសេវាថែទាំ និងព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្ភារៈដែលបានឧបត្ថម្ភនាពេលនេះរួមមាន គ្រែអ្នកជំងឺចំនួន ៣៥, ពូកចំនួន ៣៥, កៅអីកន្ថោចំនួន ៣០, គ្រែពិនិត្យរោគស្ត្រីចំនួន ១, រទេះជនពិការចំនួន ៣ និងអាវអ្នកជំងឺចំនួន ២,០០០។ អំណោយដ៏ថ្លៃថ្លាទាំងនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់វិស័យសុខាភិបាល ជាពិសេសចំពោះមន្ទីរពេទ្យនៅតាមបណ្តាខេត្ត។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា អំណោយទាំងនេះនឹងជួយពង្រឹងសមត្ថភាពមន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព និងផាសុកភាព កាត់បន្ថយការខ្វះខាត និងបង្កើនប្រសិទ្ធភាពក្នុងការបំពេញបេសកកម្មថែរក្សាសុខភាពប្រជាពលរដ្ឋ។

ការឧបត្ថម្ភជាបន្តបន្ទាប់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ស្របតាមគោលនយោបាយលើកកម្ពស់គុណភាពសេវាសុខាភិបាល។

មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែក ១៦ មករា ប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារៈទាំងអស់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅក្នុងខេត្តព្រះវិហារ៕