* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

នាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតបកក្បាលត្រឡប់ក្រោយ ខណៈក្រុមហ៊ូទីបើកសមរភូមិថ្មីនៅសមុទ្រក្រហម (Video inside)

21-07-2026 22:10

(ឌូបៃ)៖ នាវាដឹកប្រេងចំនួន ២គ្រឿង ដែលផ្ទុកប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ឆ្ពោះទៅកាន់ប្រទេសចិន និងឥណ្ឌា បានបង្វែរទិសដៅត្រឡប់ក្រោយវិញនៅក្នុងសមុទ្រក្រហម នៅថ្ងៃអង្គារនេះ បន្ទាប់ពីទទួលរងការគំរាមកំហែងពីក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការគំរាមកំហែងនេះកើតឡើងស្របពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាល បន្ទាប់ពីអាមេរិកបានវាយប្រហារលើភាគខាងត្បូង និងខាងលិចអ៊ីរ៉ង់កាលពីយប់មិញ ខណៈអ៊ីរ៉ង់ក៏បានវាយប្រហារលើទីតាំងអាមេរិកនៅបារ៉ែន កូវ៉ែត និងហ្សកដានី ផងដែរ។ មិនតែប៉ុណ្ណោះ នាវាដឹកប្រេងមួយគ្រឿងក៏រងការវាយប្រហារនៅច្រកសមុទ្រហ័រមូស ដែលទង្វើទាំងនេះស្ទើរតែបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នទាំងស្រុងទៅហើយ។

ការប្រកាសបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតពីសំណាក់ក្រុមហ៊ូទីកាលពីថ្ងៃចន្ទ គឺជាការបើកសមរភូមិថ្មីមួយទៀត ដែលបង្កើនការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកល។ ទោះជាយ៉ាងណា ប្រភពបានបញ្ជាក់ថា កំពង់ផែ Yanbu របស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម នៅតែដំណើរការជាធម្មតា។ តម្លៃប្រេងបានកើនឡើងប្រមាណ ២ភាគរយ ក្រោយការវាយប្រហារថ្មីៗនេះ ប៉ុន្តែសញ្ញាដែលបង្ហាញថា អាមេរិក និងអ៊ីរ៉ង់នៅតែចង់បន្តការចរចា បានជួយទប់តម្លៃប្រេងមិនឱ្យហក់ឡើងខ្លាំង។

បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ថា ខ្លួនបានវាយកម្ទេចមជ្ឈមណ្ឌលបញ្ជាការយោធា និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់។ ចំណែកឯ​ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារនៅតាមទីតាំងជាច្រើននៅភាគខាងត្បូង និងខាងលិចប្រទេស។ មន្ត្រីសុខាភិបាលអ៊ីរ៉ង់បានបញ្ជាក់ថា ជនស៊ីវិល ៥០នាក់ត្រូវបានសម្លាប់ និង ៥០០នាក់រងរបួស នៅក្នុងការវាយប្រហាររបស់អាមេរិកនាពេលថ្មីៗនេះ៕