* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក សារិន វណ្ណា៖ គួរបង្កើតកន្លែងផ្តល់សេវាថ្មី «មជ្ឈមណ្ឌលប្រជាពលរដ្ឋ» តាមផ្សារឯកជនដូចជា ផ្សារអ៉ីអន បន្ថែមជម្រើស ងាយបម្រើសេវាដល់ពលរដ្ឋ

22-07-2026 07:57

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោក បានសំណូមពរស្នើសុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរបង្កើតឱ្យមានកន្លែងផ្តល់សេវាថ្មី «មជ្ឈមណ្ឌលប្រជាពលរដ្ឋ» តាមផ្សារឯកជនដូចជា ផ្សារអ៉ីអន ជាដើម ដើម្បីងាយស្រួលបម្រើសេវាជូនពលរដ្ឋ។

បន្ថែមលើសពីនេះ លោកឱ្យមា​នការប្រើប្រាស់នូវប្រព័ន្ធឌីជីថលផងដែរ ដើម្បីងាយស្រួលក្នុងការបំពេញបែបបទស្នើសុំនានា ខណៈក្រសួងរៀបចំដែនដី បានសាកល្បងសម្រាប់មន្ទីរដែនដីរាជធានីភ្នំពេញផងដែរ។

លោកបានបង្ហោះសារដូច្នេះថា៖«សម្រប់កំណែទម្រង់សេវារដ្ឋបាលលើវិសយ័ដីធ្លី ប្រកបដោយសេវាគាប់ចិត្ត មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និងគោរពស្នើសុំមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរបង្កើតកន្លែងផ្តល់សេវាថ្មី (មជ្ឈមណ្ឌលប្រជាពលរដ្ឋ) តាមផ្សារឯកជនដូចជា (ផ្សារអ៉ីអន 1 2 និង3) ដោយប្រើប្រាស់ប្រព័ន្ធឌីជីថល និងមានមន្ត្រីជំនួយការអាចជួយបំពេញទម្រង់បែបបទតាមប្រព័ន្ធអនឡាញ (ចំនួន៤តំបន់ទូទាំងប្រទេស) ងាយស្រួលដល់អ្នកស្នើសុំសេវាមានការសម្រេចចិត្ត ដោយមិនចាំបាច់ជ្រើសរើសមន្ទីររៀបចំដែនដីរាជធានី ខេត្ត។

សេវាសាធារណៈតាមប្រព័ន្ធអនឡាញជាសេវាគាប់ចិត្ត (បរិវត្តកម្មឌីជីថល) ស្របតាមឆន្ទៈ និងអ្វីដែលរាជរដ្ឋាភិបាល អណាតិ្តទី៧ ចង់បាន។ សេវាសាធារណៈតាមអង្គភាពច្រកចេញ ចូលតែមួយតាមបណ្តារាជធានី ខេត្ត (ថ្នាក់ក្រោមជាតិ) និងមជ្ឈមណ្ឌលប្រជាពលរដ្ឋ (ក្រសួងរៀបចំដែនដី) មានជម្រើសពីរ ដែលអ្នកស្នើសុំសេវាសាធារណៈ ត្រូវសម្រេចចិត្តតាមការជ្រើសរើសសេវាណាដែលពេញចិត្តសម្រាប់ការស្នើសុំ។ ចំពោះសេវាអនឡាញដែលកសាងឡើងដោយមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាកល្បងប្រើប្រាស់រួច អាចដំណើរការបាននូវស្តង់ដារទូទាំងប្រទេស»៕