* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានធ្វើជា ច្រកព័ត៌មានផ្លូវការសម្រាប់រដ្ឋបាលខេត្តរបស់ខ្លួន

22-07-2026 09:23

(ឧត្តរមានជ័យ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ និងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានថ្នាក់ខេត្ត ឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួនឱ្យសកម្មថែមទៀត ដោយត្រូវឈរជើងជា «ច្រកព័ត៌មានផ្លូវការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ និងទាន់ពេលវេលាជូនដល់សាធារណជន។

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូប។

នៅឱកាសនោះដែរ លោក ទេព អស្នារិទ្ធ បានលើកសរសើរដល់មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលបានសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានល្អ ដើម្បីសម្របសម្រួលជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការបំពេញភារកិច្ចចុះយកព័ត៌មាន និងផ្តិតយករូបភាព ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ថៃ ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិបានទទួលព័ត៌មានពិតទាក់ទងនឹងស្ថានភាព និងការវិវឌ្ឍនានាក្នុងតំបន់រងការវាយប្រហារដោយអាវុធ ដែលបានកើតឡើងក្នុងអំឡុងពេលនៃការឈ្លានពានដោយយោធាថៃ។

ជាមួយគ្នានេះ អ្នកនាំពាក្យបានជំរុញឱ្យមន្ត្រីព័ត៌មានខិតខំបំពេញការងារព័ត៌មាន និងសាធារណមតិឱ្យបានជាប្រចាំថែមទៀត និងមិនត្រូវទុកឱ្យព័ត៌មានក្លែងក្លាយត្រូវបន្តចែករំលែកក្នុងបណ្តាញសង្គមឡើយ។ ក្នុងនោះ ត្រូវបង្កើនកិច្ចសហការប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋាន និងភាគីពាក់ព័ន្ធ។ ការណ៍នេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានពិតឱ្យបានជាប្រចាំ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តនីមួយៗ លើការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

រាល់រាល់មាតិកាព័ត៌មានដែលផលិតដោយមន្ទីរព័ត៌មាន ត្រូវយកទៅផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់មន្ទីរ និងចែករំលែកបន្តតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, Telegram, TikTok និងប្រព័ន្ធផ្សព្វផ្សាយបែបបុរាណមានវិទ្យុ និងទូរទស្សន៍ ដើម្បីជំរុញប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន។

លោក ចាន់ សុភាព បានបន្តថា ការផលិតព័ត៌មានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងទាន់ហេតុការណ៍ក្នុងមូលដ្ឋានខេត្ត នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ ក្នុងការស្វែងយល់ពីព័ត៌មានផ្សេងៗ និងសក្តានុពលតំបន់ទេសចរណ៍របស់ខេត្តកាន់តែងាយស្រួល។

ក្នុងឱកាសនោះដែរ លោក ចាន់ សុភាព ក៏បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលបានខិតខំបំពេញការងារយ៉ាងសកម្មលើវិស័យព័ត៌មាន និងសាធារណមតិ ក្នុងអំឡុងពេលយោធាថៃឈ្លានពានកម្ពុជារលកទី១ និងទី២ កន្លងមក។

ជាមួយគ្នានេះ លោកបានផ្តល់ការណែនាំដល់មន្ត្រីព័ត៌មានឱ្យពង្រឹងសមត្ថភាពដើរឱ្យទាន់បច្ចេកវិទ្យា គ្រប់គ្រងការងារសាធារណមតិឱ្យបានទាន់ពេលវេលា ច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកថែរក្សាស្ថិរភាពសង្គម និងគាំទ្រដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។

លោក ផល លឹម ប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកនូវរាល់អនុសាសន៍ និងមតិណែនាំដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពង្រឹងកិច្ចការងារគ្រប់គ្រងទូទៅ ក៏ដូចជាកិច្ចការព័ត៌មាន និងសាធារណមតិក្នុងខេត្តឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់៕