* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

22-07-2026 10:12

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ឲ្យលោក ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះដោះស្រាយបញ្ហាទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្រោយមានការសំណូមភ្លាមៗពីពួកគាត់។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ Eng Heang តំណាងឲ្យបងប្អូនរស់នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ បានផ្ញើសំណូមជូនសម្តេចនាយករដ្ឋមន្រ្តីតាមបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងពីបញ្ហាទឹកស្អាតក្នុងមូលដ្ឋានរបស់ខ្លួន គឺមិនមានទឹកប្រើប្រាស់នៅពេលថ្ងៃ តែមិនទាន់មានដំណោះស្រាយនៅឡើយ។

សារប្រជាពលរដ្ឋបានផ្ញើជូននាយករដ្ឋមន្រ្តីយ៉ាងដូច្នេះថា ជំរាបសួរសម្ដេច! យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅខាងកើតច្រមុះជ្រូកស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ២ សូមសំណូមពរឲ្យសម្ដេចជួយដោះស្រាយពីបញ្ហាទឹកស្អាត ពេលថ្ងៃអត់មានទឹកប្រើទេ។ ហើយប្រជាពលរដ្ឋនៅម្តុំនេះធ្លាប់បានសំណូមពរទៅរដ្ឋករទឹកក្រុងភ្នំពេញច្រើនលើកច្រើនឆ្នាំមកហើយនៅតែគ្មានដំណោះស្រាយដល់ពលរដ្ឋប្លុកនេះដដែល។

អាស្រ័យដូចបានជំរាបជូនខាងលើនេះ ប្រជាពលរដ្ឋនៅម្ដុំដែលអត់មានទឹកប្រើគ្រប់គ្រាន់នេះសង្ឃឹមថា សម្ដេចនឹងជួយដោះស្រាយបញ្ហានេះដោយក្តីអនុគ្រោះ។ សូមគោរពជូនពរឲ្យសម្ដេចមានសុខភាពល្អជារៀងរហូត។

តបតាមសំណូមពររបស់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលឆ្លើយតបដោយចាត់ចែងដោះស្រាយភ្លាមៗជូនបងប្អូន។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ពិនិត្យ និងជួយដោះស្រាយជូន»។

អាជ្ញាធរខណ្ឌមានជ័យ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ឆាយ វីរៈ អភិបាលរង និងរដ្ឋករទឹកស្វ័យក្រុងភ្នំពេញ បាននិងកំពុងពិនិត្យ និងដោះស្រាយបញ្ហាជូននេះជូនបងប្អូនប្រជាពលរដ្ឋ។

អាជ្ញាធរបានប្រាប់ថា នៅពេលថ្ងៃមានទឹកប្រើប្រាស់ តែទឹកចេញខ្សោយ តែនៅពេលនេះខាងរដ្ឋករទឹកមានគម្រោងរុញទឹកឲ្យខ្លាំង ដូច្នេះក្នុងរយៈពេល ២ទៅ៣ថ្ងៃទៀត បងប្អូននឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ៕