* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គឥដ្ឋលេខ១២ លេខ១៣ និងលេខ១៤ ជ្រុងឦសាននៃប្រាសាទបាគង

22-07-2026 11:36

(សៀមរាប)៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលពង្រឹងប្រាង្គឥដ្ឋលេខ១២ លេខ១៣ និង១៤ ដែលស្ថិតនៅខាងក្រៅកំពែងទី២ នាជ្រុងឦសានរបស់ប្រាសាទបាគង ដែលមានស្ថានភាពខូចខាតធ្ងន់ធ្ងរ។ ក្នុងចំណោមប្រាង្គឥដ្ឋទាំង៣នេះប្រាង្គលេខ១២ និងលេខ១៤ បានរលំបាក់ខូចខាតដល់ខឿន។

ចំណែកប្រាង្គឥដ្ឋលេខ១៣ ថ្វីត្បិតតែនៅមានរូបរាងពីខឿនដល់កំពូល ប៉ុន្តែជញ្ជាំងផ្នែកខាងមុខ ដែលទាមទារឱ្យមានការជួសជុលសង្គ្រោះជាបន្ទាន់ដែរ ដើម្បីថែរក្សាប្រាសាទ ដែលមានអាយុកាលជាង១០០០ឆ្នាំទាំងនេះឱ្យនៅឈររឹងមាំបន្តទៀត។

លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងជួសជុលប្រាង្គឥដ្ឋលេខ១២ លេខ១៣ និងលេខ១៤ តាំងពីខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខនេះ។

ស្ថានភាពខូចខាតរបស់ប្រាង្គឥដ្ឋទាំងបីនេះ អស់ពេលជាច្រើនទសវត្សរ៍មកហើយដោយកត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំរយៈពេលយូរ ដែលប្រាង្គខាងត្បូង (ប្រាង្គលេខ១២) និងប្រាង្គខាងជើង (ប្រាង្គលេខ១៤) បានរងការខូចខាត បាត់រូបរាងចាប់តាំងពីកំពូលរហូតដល់ខឿន។ ចំណែកប្រាង្គកណ្តាល (ប្រាង្គលេខ១៣) ថ្វីត្បិតតែនៅមានរូបរាងស្ទើរ តែពេញលេញ ប៉ុន្តែផ្នែកខាងមុខបានរលុះឥដ្ឋមួយផ្នែកធំ រចនាសម្ព័ន្ធទ្វារដួលរលំ និងជញ្ជាំងទាំងបីជ្រុងមានស្នាមប្រេះហែកដែរ។

លោក គឹម ហួល ឱ្យដឹងទៀតថា ចំពោះកិច្ចការដែលត្រូវជួសជុលពង្រឹងប្រាង្គទាំង៣នេះ ឱ្យរឹងមាំឡើងវិញ គឺក្រុមការងារបានសម្អាតកំណកដីទាំងខាងក្រៅ និងខាងក្នុងប្រាង្គទាំងបីនេះ រួចហើយចាប់ផ្ដើមជួសជុលពង្រឹងខឿន ស៊ុមទ្វារ និងរចនាសម្ព័ន្ធជណ្តើរប្រាង្គនីមួយៗ។ ជួសជុលពង្រឹងរចនាសម្ព័ន្ធនានាដែលចុះខ្សោយឱ្យរឹងមាំឡើងវិញ។ បិតកំបោរបាយអការពារជម្រាបទឹក ការពារសត្វល្អិត ព្រមទាំងការពារស្មៅឬរុក្ខជាតិមិនឱ្យដុះតាមផ្ទៃប្រាសាទជាដើម។

ចំណែកនៅប្រាង្គកណ្តាលវិញ ក្រុមការងារក៏បានជួសជុលស៊ុមទ្វារ ហោជាង និងសសរពេជ្រ ដែលបានដួលរលំរាយប៉ាយខុសពីទីតាំង នឹងយកទៅដាក់នៅទីតាំដើមឡើងវិញដែរ។ ក្រោយពីបញ្ចប់ការងារជួសជុល ក្រុមការងារក៏នឹងប្រើដែកក្រៀកបន្ថែមនៅផ្នែកខាងលើរបស់ប្រាង្គឥដ្ឋលេខ១៣ ដើម្បីជួយទប់លំនឹងប្រាង្គទាំងនោះ ឱ្យកាន់តែមានភាពរឹងមាំថែមទៀត៕