* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង គាំទ្រយុទ្ធសាស្ត្រកសាងសង្គមឌីជីថលរបស់រាជរដ្ឋា​ភិបាលនិងប្ដេជ្ញាបន្តកិច្ចសហការជិតស្និទ្ធក្នុងការជំរុញការ​​​អភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែល្អប្រសើរថែមទៀត

22-07-2026 11:42

(ស្ទឹងត្រែង)៖ ក្នុងអង្គវេទិកាសន្ទនាស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» កាលពី​ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដែលបានសហការរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. និងលោក យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង អង្គការសង្គមស៊ីវិលដែលមានប្រតិបត្តិការក្នុង​ខេត្តនេះ បាន​បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង​ចំពោះ​យុទ្ធសាស្ត្រកសាងសង្គមឌីជីថលរបស់​រាជរដ្ឋាភិបាល ព្រមទាំង​បានប្ដេជ្ញាចិត្តខ្ពស់​ក្នុងការចូលរួមយ៉ាងជិតស្និទ្ធ​ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការ​​​​​​អភិវឌ្ឍសេដ្ឋកិច្ចសង្គម​ក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀត។

ថ្លែងក្នុងអង្គវេទិកាដែលមានការចូលរួមពីតំណាងសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋានជាច្រើននាក់លោក​ ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. បាន​មានប្រសាសន៍ថា វេទិកាសន្ទនានាថ្ងៃនេះ គឺជាការបន្តរក្សានិងលើកកម្ពស់​នូវវប្បធម៌សន្ទនាក្នុងគ្រួសារនៃអង្គការសង្គមស៊ីវិល​ ដែលយើងត្រូវ​ប្រកាន់ខ្ជាប់​ក្នុងស្មារតី​ថែរក្សាសុខសន្តិភាព​និងសុខដុមនីយកម្ម​សង្គមស៊ីវិល​ និង​ពង្រឹងកិច្ចសហប្រតិបត្តិការល្អ​រវាងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន​ឱ្យកាន់តែ​រីកចម្រើនថែមទៀត។

លោកក៏បានគូសបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការពង្រឹងនីតិរដ្ឋ។ ទន្ទឹមនឹងនេះ លោក​បានអំពាវនាវឱ្យអាជ្ញាធរដែនដីនិងអង្គការសង្គមស៊ីវិលក្នុងខេត្ត ជួយជំរុញ​ឪពុកម្តាយឱ្យបញ្ជូនកូនៗទៅរៀនវគ្គ​វិជ្ជាជីវៈខ្លីៗនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ដើម្បីចាប់យកឱកាសការងារតាមរោងចក្រក្នុងតំបន់។

ក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ លោក យឹម ផែន បានកោតសរសើរ​ដល់តួនាទីយ៉ាងសកម្មរបស់សង្គមស៊ីវិលក្នុងការអភិវឌ្ឍខេត្តស្ទឹងត្រែងនាពេលកន្លងមក ដែល​គ្រប​ដណ្តប់លើវិស័យជាច្រើន ដូចជាអប់រំ សុខភាព អនាម័យ បរិស្ថាន សុខុមាលភាព ​និងការអភិវឌ្ឍជនបទ រួមទាំង​ការចូលរួមចំណែកក្នុងកំណែទម្រង់ជាតិ និងការពង្រឹងនីតិរដ្ឋផងដែរ។ លោកក៏បានអំពាវនាវ​ដល់អង្គការសង្គម​ស៊ីវិល​និងដៃគូអភិវឌ្ឍន៍ទាំងអស់ ជួយបន្តផ្សព្វផ្សាយអំពីយុទ្ធនាការទប់ស្កាត់គ្រឿងញៀនក្នុងសហគមន៍ ដើម្បី​​រួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន​ក្រុង-ស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង។

លោកអភិបាលរងក៏បាន​​លើក​ទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិល​បន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់សុខុមាលភាពប្រជាជន​ឱ្យកាន់តែល្អប្រសើរថែមទៀត។

ដើម្បីពង្រឹងសមត្ថភាពបន្ថែមសម្រាប់អង្គការសង្គមស៊ីវិល​ក្នុងខេត្ត​ស្ទឹងត្រែង វ.ស.ស. បានរៀបចំបទបង្ហាញ​ចែករំលែកចំណេះដឹង​លើប្រធានបទ «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយលោក ទ្រី វិទូ ប្រធានដេប៉ាតឺម៉ង់ពាណិជ្ជកម្មអេឡិចត្រូនិកនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុង​គោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ផងដែរ។