* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ផែស្ងួត ភីធីអិលអេស ត្រូវដាក់ឱ្យប្រើប្រាស់សាកល្បង ដើម្បីចំណែកលើកស្ទួយកំណើនឥតឈប់ឈរ តម្រូវការនាំចេញ-នាំចូល ផលិតផលកសិកម្ម វាយណភណ្ឌ និងការដឹកជញ្ជូននៅកម្ពុជា

22-07-2026 12:26

(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមហ៊ុន ភីធីអិលអេស ខូអបភើរេសិន ឯ.ក បានពិនិត្យពិភាក្សាសម្រេចជ្រើសរើស ជាជំហានដំបូង យកទីតាំងភូមិកុលក្រស្នារ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើជាផែស្ងួត ដែលមានផ្ទៃដី ៥២ ៤៤៧ម៉ែត្រការ៉េ និងមានដីបម្រុងទុកប្រមាណ ៥០ ០០០ម៉ែត្រការ៉េ សម្រាប់ការពង្រីកបន្ថែម ជាមួយនឹងការបំពាក់ទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនទៀត។

នេះការលើកឡើងរបស់លោកឧកញ៉ា សៅ សុវ័ន្ត អគ្គនាយកក្រុមហ៊ុន ភីធីអិលអេស ខូអបភើរេសិន ឯ.ក ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់សាកល្បងផែស្ងួត ភីធីអិលអេស នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ នៅភូមិកុលក្រស្នារ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកឧកញ៉ា សៅ សុវ័ន្ត បានលើកឡើងយ៉ាងដូច្នេះថា៖ «ដោយមើលឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវការនាំចេញ-នាំចូលផលិតផលកសិកម្ម វាយណភណ្ឌ និងទំនិញផ្សេងៗទៀត និងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភស្តុភារកម្ម និងការដឹកជញ្ជូននៅកម្ពុជា ជាពិសេសតាមរយៈផ្លូវដែក ក្រុមហ៊ុនបានស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់ ភស្តុភារកម្ម ផែស្ងួត និងសួនឧស្សាហកម្ម នៅតាមបណ្ដោយស្ថានីយរថភ្លើង»។

លោកឧកញ៉ា បានបន្តថា គោលបំណងចម្បងរបស់ក្រុមហ៊ុន គឺការតភ្ជាប់បណ្តាញដឹកជញ្ជូនទំនិញពីខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង មកកាន់តំបន់ភូមិភាគកណ្តាល និងបន្តទៅកាន់កំពង់ផែតាមដងទន្លេ និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីរួមចំណែកបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។​

ផែស្ងួតនេះ ត្រូវបានបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ ទីលានផ្ទុកកុងតឺន័រទូសាច់ ទំហំ ១៣ ៣៤៥ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកប្រមាណ ៩៦ ០០០TEU ក្នុងមួយឆ្នាំ, ទីលានផ្ទុកសំបកកុងតឺន័រ ទំហំ ៨ ១១២ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកប្រមាណ ២៦០០០TEU ក្នុងមួយឆ្នាំ, ឃ្លាំងបម្រុង បណ្តោះអាសន្ន ចំនួន២ខ្នង សរុបទំហំ ៤​១០៤ម៉ែត្រការ៉េ, ច្រកចេញចូល, អគាររដ្ឋបាលក្រុមហ៊ុន ព្រមទាំងអគារ ការិយាល័យគយ និងរដ្ឋាករ ដែលបម្រើការ ២៤លើ២៤ម៉ោង។ ទីតាំងនេះជាចំណុចយុទ្ធសាស្ត្រដ៏មានសក្តានុពលក្នុង រាជធានីភ្នំពេញ ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្មជុំវិញ ទៅកាន់ផ្លូវជាតិ និងខ្សែផ្លូវ សំខាន់ៗ ដូចជា៖ ផ្លូវលេខ៤២, ផ្លូវលេខ៥១, ផ្លូវជាតិលេខ៥, មហាវិថីឈ្នះឈ្នះ, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣ និងជាពិសេសគឺបណ្តាញផ្លូវដែក ដែលគ្រោងនឹងបញ្ចប់ការតភ្ជាប់ចូលមកកាន់ទីតាំងផែស្ងួតនៅមុនបំណាច់ឆ្នាំ២០២៦។ បន្ថែមពីនេះ ក្រុមហ៊ុនមានផែនការបន្តសាងសង់ចំណតផែស្ងួតទី២ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាឆ្នាំ២០២៧ និងចំណត ផែស្ងួតទី៣ នៅខេត្តបាត់ដំបង នៅក្នុងឆ្នាំ២០២៨ខាងមុខផងដែរ ដើម្បីជំរុញការគាំទ្រប្រតិបត្តិការចំណតផែស្ងួតតាមបណ្តោយផ្លូវរថភ្លើងភាគខាងជើង។

ក្នុងឱកាសនេះដែរ ក្រុមហ៊ុន PTLS បានសម្តែងនូវការអរគុណចំពោះកំពង់ផែស្វយ័តភ្នំពេញ ដែលជាដៃគូសហការយ៉ាងជិតស្និទ្ធកន្លងមក ក្នុងការអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ រួមមាន៖ ចំណតផែរណប TS១១ និង UM២ ដែលបានជួយផ្តល់យោបល់ ជ្រោមជ្រែង គាំទ្រផ្នែកបច្ចេកទេស និងចែករំលែកបទពិសោធន៍ ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលជាធនធានដ៏មានតម្លៃ ក្នុងការលើកកម្ពស់សមត្ថភាពនិយោជិតរបស់ក្រុមហ៊ុន សម្រាប់ប្រតិបត្តិការការងារនៅផែស្ងួត PTLS នេះ។

លោកឧកញ៉ា សៅ សុវ័ន្ត បានបញ្ជាក់បន្ថែមថា ដើម្បីគាំទ្រដល់ផែស្ងួតនេះ ក្រុមហ៊ុនបានសម្រេច បញ្ចុះតម្លៃ សម្រាប់សេវាកម្មប្រើប្រាស់ក្នុងផែស្ងួត PTLS ចំនួន ២០% រហូតដល់បំណាច់ឆ្នាំ២០២៦៕