* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN នឹងចុះទៅមើលការ​លំបាក​របស់ជនភៀសសឹកកម្ពុជា ព្រោះសង្គ្រាមឈ្លានពានពីសំណាក់ទ័ពថៃ (Video inside)

22-07-2026 13:07

(ភ្នំពេញ)៖ លោក ថូម៉ាស់ អេន​ឌ្រូ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិប្រចាំនៅកម្ពុជា នឹងធ្វើដំណើរទៅកាន់បណ្តាខេត្ត​របស់កម្ពុជា ជាប់ព្រំដែនថៃ ដើម្បីពិនិត្យមើលដោយផ្ទាល់នូវស្ថានភាព​ជន​ភៀស​សឹករបស់កម្ពុជា ដែលបានរងគ្រោះ និងបាត់បង់ផ្ទះសម្បែង ដោយសារ​ទង្វើ​ឈ្លានពានរបស់កងទ័ពថៃ។

លោក អេនឌ្រូ បានបញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរ​សមជា​មួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក អេនឌ្រូ បានបង្ហាញពីការតាមដានស្ថានភាព​ព្រំដែន​កម្ពុជា ​និងថៃ។ លោក អេនឌ្រូ បានបញ្ជាក់ថា លោកគ្រោងជួបជនភៀសសឹក​របស់កម្ពុជា ដែល​ទទួល​រងឥទ្ធិពល ទទួលការលំបាកកើតចេញអំពី​សង្គ្រាម​រវាងកម្ពុជា និងថៃ។ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរូបនេះ ចង់ទៅ​ឃើញ​ទិដ្ឋភាពជាក់​ស្ដែង​ពីផលលំបាករបស់ជនភៀសសឹក​ តើជួបការ​លំបាក​យ៉ាង​ដូចម្ដេច? លោកចង់ឃើញផ្ទាល់ភ្នែករបស់លោក​តែម្ដង​។

​សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ​អ្នក​រាយ​ការណ៍ពិសេសរបស់​អង្គការសហប្រជាជាតិ ចំពោះការចាប់អារម្មណ៍​លើរឿង​ព្រំ​ដែន​រវាងកម្ពុជា និងថៃ។ សម្ដេចតេជោ បានថ្លែងថា សម្តេចពិត​ជាអរ​គុណ​ចំពោះ​ការចាប់​អារម្មណ៍ក្នុងការធ្វើដំណើរទៅ​ដោយ​ផ្ទាល់ ​ទៅ​ជួប​ជន​ភៀស​សឹក​របស់កម្ពុជា​តាមព្រំដែន ដែលទទួលរងផលប៉ះពាល់​កើតចេញពី​សង្គ្រាម​រវាងកម្ពុជា និ​ង​ថៃ​នោះ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិម​នុស្ស​រូបនេះ នឹងបានឃើញអំពីទិទ្ធភាពជាក់ស្ដែងថា តើប្រជាជនកម្ពុជា ដែលជា​ជ​ន​​ភៀស​សឹក​នោះ ទទួលរងនូវផលប៉ះពាល់ និងភាពពិតប្រាកដលំបាកយ៉ាង​ដូចម្ដេចផ្ទាល់នឹង​ភ្នែករបស់លោក​តែម្ដងទាក់​ទងទៅនឹងរឿងរ៉ាវព្រំដែននេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានពន្យល់ប្រវត្តិកើតឡើងនៃជម្លោះ​ព្រំដែន​កម្ពុជា និងថៃ ដល់លោក អេនទ្រូ ឲ្យបានយល់បន្ថែមទៀត។

សង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា នឹងដល់ខួបគម្រប់​មួយ​ឆ្នាំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ សង្គ្រាមឈ្លានពីរលើក​នៅ​ឆ្នាំ២០២៥ ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា បានធ្វើឱ្យ​ប្រជា​ពលរដ្ឋជិត១លាននាក់ បង្ខំចិត្តចាកចោលទីជម្រក ដើម្បីសុវត្ថិភាព។

បើ​ទោះ​បីសំឡេងផ្ទុះអាវុធបានបិទបញ្ចប់ទៅហើយក្តីកាលពីចុងខែធ្នូ ឆ្នាំ​២០​២៥ តែមានប្រជាពលរដ្ឋកម្ពុជា ជាង៣ពាន់គ្រួសារទៀត មិនទាន់បានត្រឡប់​ទៅផ្ទះសម្បែងរបស់ពួកគេនៅឡើយ ដោយសារដី និងផ្ទះសម្បែងរបស់ពួកគេ ត្រូវបានកាន់កាប់ដោយខុសច្បាប់ពីកងទ័ពថៃ៕