* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកបណ្ឌិត កៅ ថាច៖ ក្នុងគ្រាដែលតម្លៃជីគីមី និងប្រេងឥន្ធនៈឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុត ដើម្បីឆ្លុះបញ្ចាំងពីភាពចំណេញ និងខាតរបស់កសិករ

22-07-2026 13:49

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានថ្លែងថា ក្នុងស្ថានភាព ជីគីមី និងប្រេងឥន្ធនៈ ព្រមទាំងវត្ថុធាតុដើម លើពិភពលោកឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុតសម្រាប់ប្រជាកសិករយើង ដើម្បីដឹងថា ការធ្វើស្រែពួកគាត់ទទួលបានចំណេញ ឬខាត។

ការលើកឡើងដូច្នោះ របស់លោកបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីលោក យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន ៣០០នាក់។

លោកបណ្ឌិត កៅ ថាច បានថ្លែងឲ្យដឹងថា ការជួបជុំប្រជាកសិករថ្ងៃនេះ ដើម្បីស្តាប់បញ្ហាប្រឈមក៏ដូចជាការផ្លាស់ប្តូរយោបល់ដោយផ្ទាល់ ព្រមទាំងណែនាំ និងផ្តល់ព័ត៌មានជូនប្រជាកសិករនៅក្នុងស្រុកនេះបានស្គាល់ពី ធនាគារ ARDB និងសមាគមបណ្តាញកសិករតេជោ ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម។

លោកបណ្ឌិតប្រតិភូបានបញ្ជាក់ជូនកសិករថា ស្រុកកំពង់លែងមានសក្តានុពលធម្មជាតិខ្ពស់គឺ ដីមានជីជាតិ និងមានប្រភពទឹកគ្រប់គ្រាន់ ដែលតំបន់នេះមានលក្ខណៈ ភូមិសាស្ត្រជាពិសេស គឺប្រហែល៩ខែជាដីគោក និង៣ខែទទួលរងទឹកជំនន់ អាចអភិវឌ្ឍបានទាំងការដាំស្រូវ ដំណាំចម្ការ បន្លែ ដំណាំហូបផ្លែ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី និងការកែច្នៃផលិតផលកសិកម្ម។

ទន្ទឹមនោះសូមប្រជាកសិករនៅ ស្រុកកំពង់លែង កុំធ្វើកសិកម្មដោយគ្រាន់តែជឿតាមការផ្សព្វផ្សាយ និងព័ត៌មាននៅលើបណ្ដាញសង្គម ដោយមិនបានសិក្សាពីការពិត ជាពិសេស ថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ខណៈស្រុកកំពង់លែងជាតំបន់មានសក្តានុពលខ្ពស់ លើវិស័យកសិកម្ម។

លោកបណ្ឌិតប្រតិភូបានបានជំរុញឱ្យប្រជាពលរដ្ឋខិតខំ បង្កើនប្រាក់ចំណូល តាមរយៈការធ្វើកសិកម្ម និងមុខរបរស្របច្បាប់ជា ជាងប្រកបរបរនេសាទខុសច្បាប់ជាដើម ហើយបរិបទនេះ កសិករគួរចេះតាមដានអាកាសធាតុ ការជ្រើសរើសពូជដំណាំឱ្យសមស្របនឹងស្ថានភាពដី ព្រមទាំងប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព ដើម្បីបង្កើនទិន្នផលកាត់បន្ថយថ្លៃដើមផលិត៕