* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្ពុជា ទទួលបានឥណទានសម្បទាន និងជំនួយឥតសំណង ១១៥លានដុល្លារ ពីធនាគារពិភពលោក សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តរភាពនៅកម្ពុជា

22-07-2026 14:00

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សហការជាមួយធនាគារពិភពលោក នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយបឋមពីទីផ្សារ និងលទ្ធភាពនៃការចូលរួមរបស់គម្រោង Early Market Engagement (EME) សម្រាប់គម្រោងប្រព័ន្ធស្តុកថាមពលអគ្គិសនី (BESS) ខ្សែបណ្តាញបញ្ជូនអគ្គិសនី និងអនុស្ថានីយ ក្រោមគម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តរភាពនៅកម្ពុជា Cambodia Sustainable Energy Transition (CSET)។

សិក្ខាសាលានេះដែរបានធ្វើឡើងទីស្តីការអគ្គិសនីកម្ពុជា ក្រោមវត្តមានលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងមានការចូលរួមពីតំណាងធនាគារពិភពលោក តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារ និងភាគីពាក់ព័ន្ធច្រើនរូបទៀត។

គម្រោងនេះនឹងទទួលបានឥណទានសម្បទាន ១១០លានដុល្លារអាមេរិក និងជំនួយឥតសំណង ៥លាន ដុល្លារអាមេរិក សរុបរួម ១១៥លានដុល្លារអាមេរិក ពីធនាគារពិភពលោក តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តគម្រោងដោយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា (EDC) ដែលមានទំហំការងារស្ថិតក្នុងក្របខ័ណ្ឌរបស់អគ្គិសនីកម្ពុជា មានដូចជា៖ សាងសង់ខ្សែបញ្ជូនអគ្គិសនី និងអនុស្ថានីយអគ្គិសនី, ប្រព័ន្ធអាគុយស្តុកថាមពល Battery Energy Storage System (BESS), ការពង្រីកបណ្តាញចែកចាយ និងការពង្រឹងបណ្តាញចែកចាយ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរថយន្ត អគ្គិសនី ការរៀបចំពង្រីកបណ្តាញចែកចាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនាឡិកាស្ទង់ទំនើប (Advanced Metering Infrastructure)។

យោងតាមនីតិវិធីលទ្ធកម្មរបស់ធនាគារពិភពលោក តម្រូវឱ្យមានសិក្ខាសាលានេះក្នុងគោលបំណងបង្ហាញអំពីគម្រោង និងផែនការអនុវត្ត លក្ខណៈបច្ចេកទេស និងការរៀបចំនីតិវិធីលទ្ធកម្ម ព្រមទាំងទទួលយកយោបល់ពីក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារ និងភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព តម្លាភាព និងការអនុវត្តតាមស្តង់ដារអន្តរជាតិ។

ការពង្រីកបណ្តាញបញ្ជូន អនុស្ថានីយអគ្គិសនី និងខ្សែបណ្តាញចែកចាយ នឹងបង្កើនសមត្ថភាពនៃការផ្គត់ ផ្គង់ថាមពល ក៏ដូចជាកលម្អគុណភាព និងការផ្គត់ផ្គង់អគ្គិសនីប្រកបដោយចីរភាពទៅកាន់តំបន់ដែលមានតម្រូវការ កើនឡើង ព្រមទាំងបង្កើននូវអត្រាផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជាពិសេសអ្នកនៅសេសសល់តិចតួចដែលបានដាក់បញ្ជូល ក្នុងកម្មវិធីតភ្ជាប់ចុងក្រោយ។ ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនីជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដែលជួយ ដល់វិស័យដឹកជញ្ជូន។ លើសពីនេះប្រព័ន្ធនាឡិកាស្ទង់ទំនើប (AMI) ធ្វើឱ្យមានបណ្តាញអគ្គិសនីឆ្លាតវៃ កាត់បន្ថយថ្លៃចំណាយប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលរបស់អតិថិជន។ ជារួមគម្រោងនេះនឹងរួមចំណែកដល់ការកែលម្អគុណភាពជីវិត និងរក្សាភពផែនដីរបស់យើងឱ្យបៃតង និងមានចីរភាពបរិស្ថាន៕