* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមអ្នកវិនិយោគចិន​ ប្រមាណ ៧០ក្រុមហ៊ុន មកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ​ នៅកម្ពុជា ដើម្បីស្វែងយល់ឱកាសវិនិយោគ (Video inside)

22-07-2026 14:12

(ភ្នំពេញ)៖ ក្រុមអ្នកវិនិយោគិនចិនជាច្រើនក្រុមហ៊ុន បាននិងកំពុងបន្តបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់ និងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការបង្ហាញចំណាប់អារម្មណ៍នេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនចិនលើសក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគដ៏អំណោយផលរបស់កម្ពុជា។

ជាក់ស្តែងនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានដឹកនាំសហគ្រិនឆ្នើមៗមកពីតំបន់ជាច្រើនដូចជា៖ ក្វាងស៊ី, ក្វាងដុង, ស៊ីឈួន, ហ្វូចៀន, ប៉េកាំង, ឆុងឈីង និងហុងកុង ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមាន៖ ថាមពល និងថាមពលកកើតឡើងវិញ, យានយន្តថាមពលថ្មី និងការផលិតយានយន្ត, កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, សុខភាព និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល, ការផលិតបែបឧស្សាហកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការប្លង់ និងការរចនាស្ថាបត្យកម្ម, ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (E-commerce), ឡូជីស្ទីកទំនើប និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ, សេវាកម្មហិរញ្ញវត្ថុ និងវិជ្ជាជីវៈផ្សេងៗទៀត។

នៅក្នុងឱកាសបើកវេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគកម្ពុជា និងចិន «កម្ពុជា​ ស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នា ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» តាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជន​, អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនទទួលបន្ទុកកិច្ចការធុរកិច្ច ថានេះជាលើកទី១ របស់កម្ពុជា ដែលមានសហគ្រិនរបស់ចិន ប្រមាណ៧០ក្រុមហ៊ុន ដើម្បីមកបំពេញទស្សនកិច្ច ស្វែងយល់អំពីធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបន្តថា ដំណើរទស្សនកិច្ចធុរជន និងវិនិយោគិនសាធារណរដ្ឋប្រជាមានិតចិន មកកម្ពុជា គឺជាផ្នែក មួយដ៏សំខាន់លើកកម្ពស់ជីវភាពរស់នៅអតីតយុទ្ធជន និងនិវត្តជន ហើយព្រិត្តិការណ៍នេះនឹងនាំទៅដល់ការជួយជ្រោមជ្រែងក្នុងការបង្កើនកិច្ចការធុរកិច្ច និងវិនិយោគ នៅកម្ពុជា និងកាលានុវត្តភាព នៃការវិនិយោគដ៏មានសក្តានុពលនានានៅកម្ពុជា។

ចំពោះលោក ឈី ហ្វាង (Qi Fang) បានបញ្ជាក់ថា ការដែលរូបលោក និងក្រុមហសគ្រិនចិន បានឈរនៅទឹកដីកម្ពុជា មិនត្រឹមតែក្នុងនាមជាប្រធានប្រតិភូពាណិជ្ជករក្វាងស៊ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែស្មើនឹងក្នុងនាមជាសមាជិកក្រុមប្រឹក្សានៃសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិក្វាងស៊ីផងដែរ។

លោកថាសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិក្វាងស៊ី ជានិច្ចកាលតែងតែលើកកម្ពស់ទង់នៃសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការឈ្នះឈ្នះ ដោយប្រកាន់ខ្ជាប់នូវគោលបំណង «ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការមិត្តភាពប្រជាជន និងប្រជាជនជាអន្តរជាតិ និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក»

លោក ឈី ហ្វាង បានបន្ថែមថា​តាមរយៈការធ្វើសកម្មភាពផ្លាស់ប្តូរមិត្តភាពក្នុងវិស័យជាច្រើន ច្រកផ្លូវជាច្រើន និងកម្រិតជាច្រើនជាមួយអង្គការមិត្តភាព ប្រជាជនល្បីៗ និងសកម្មជនសង្គមនៃបណ្តាប្រទេសនានា ដើម្បីបង្កើនការយល់ដឹង និងមិត្តភាពរបស់បណ្តាប្រទេសចំពោះតំបន់ក្វាងស៊ី ជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងតំបន់ក្វាងស៊ី និងបណ្តាប្រទេសនៅលើពិភពលោក ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលចិន និងជំរុញការកសាងសហគមន៍វាសនារួមនៃវិបុលភាពសម្រាប់មនុស្សជាតិ។

ការបន្តហូរចូលនៃវិនិយោគិនចិននេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីភាពទាក់ទាញរបស់កម្ពុជា ក្នុងនាមជាគោលដៅវិនិយោគដ៏សំខាន់មួយនៅក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យា។ កម្ពុជានៅតែជាទីផ្សារដ៏មានសក្តានុពលសម្រាប់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ដែលតែងតែមើលឃើញពីឱកាសរីកចម្រើននៅក្នុងព្រះរាជាណាចក្រនេះ៕