* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកនាំពាក្យ៖ ក្រសួងការងារ សម្របសម្រួលដោះស្រាយដោយបានធានា និងផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករបានត្រឹមត្រូវ និងប្រសើរជាងច្បាប់ ខណៈដែលឱកាសការងារថ្មីៗកំពុងរង់ចាំ

22-07-2026 14:15

(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានសម្របសម្រួលដោយជោគជ័យលើករណីបញ្ឈប់ដំណើរការរបស់រោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) ឯ.ក. ដែលមានកម្មករនិយោជិតសរុបចំនួន ២,៥៣២នាក់ ដោយធានាឱ្យកម្មករទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់ ព្រមទាំងអត្ថប្រយោជន៍បន្ថែមលើសច្បាប់ សម្រាប់កម្មការិនីមានផ្ទៃពោះ និងអ្នកមានកូនតូច។ នេះគឺជាការអះអាងថារបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជី វៈនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា បានអះអាងថា បងប្អូនកម្មករនិយោជិតនឹងទទួលបានដូចជា៖ ១. ប្រាក់ឈ្នួលចុងក្រោយ ២. ប្រាក់បំណាច់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន ៤. ប្រាក់អតីតភាពការងារ ឆមាសទី២ ឆ្នាំ២០២៦ ចំនួន ៧.៥ថ្ងៃ និង ៥. អត្ថប្រយោជន៍បន្ថែមសម្រាប់កម្មការិនីមានផ្ទៃពោះ និងអ្នកមានកូនតូច។ ជាពិសេស កម្មការិនីមានផ្ទៃពោះ នឹងបន្តទទួលបានការបង់ភាគទាន ប.ស.ស. រហូតដល់ថ្ងៃសម្រាល និងទទួលបានប្រាក់ឈ្នួលចំនួន ៥០% រយៈពេល ៩០ថ្ងៃ ទោះបីជាបន្តធ្វើការនៅរោងចក្រថ្មី ឬសម្រាកនៅផ្ទះក៏ដោយ។ ចំណែកកម្មការិនីដែលមានកូនអាយុពី ១៨ខែ ដល់ ៣៦ខែ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ៥ដុល្លារអាមេរិកក្នុងមួយខែដែលនេះ គឺជាអត្ថប្រយោជន៍ដែលបងប្អូនទទួលបានអត្ថប្រយោជន៍ប្រសើរជាងច្បាប់។

លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «ជាកិច្ចការងារអាទិភាពរបស់ ក្រសួងការងារ ក៏ដូចជាលោករដ្ឋមន្ត្រី ផ្ទាល់ក្នុងនាមជាឪពុកម្តាយ អ្វីដែលក្រសួងគិតគូរយ៉ាងសំខាន់បំផុត គឺការធានាថាបងប្អូនកម្មករនិយោជិត គ្រប់រូបត្រូវបានគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួនយ៉ាងពេញលេញ ដោយទទួលបានស្របតាមច្បាប់ និងមានឱកាសបន្តការងារថ្មីភ្លាមៗ ដើម្បីបន្តពង្រឹងជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរ បើទោះបីការបើក-បិទរោងចក្រ គឺជាដំណើរធម្មជាតិនៃអាជីវកម្ម ប៉ុន្តែក្រសួងការងារពិតជាមិនចង់ឃើញនោះឡើយ»

លោក ស៊ុន មេសា បានរំលឹកបន្តថា ចាប់តាំងពីក្រុមហ៊ុន បានជូនដំណឹងអំពីការបញ្ឈប់ដំណើរការ មន្ត្រីជំនាញនៃក្រសួង តាមរយៈនាយកដ្ឋានវិវាទការងារ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន តំណាងសហជីព និងនិយោជក បានបើកកិច្ចប្រជុំ និងសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់ការព្រមព្រៀងដោយមានការទទួលយកពីបងប្អូនកម្មករនិយោជិតនិងតំណាងសហជីពរួចហើយ។

ជាមួយគ្នានេះ បងប្អូនកម្មករនិយោជិត អាចចាប់ផ្តើមផ្តិតមេដៃទទួលប្រាក់ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ហើយប្រាក់អត្ថប្រយោជន៍នេះ នឹងត្រូវវេរចូលគណនីធនាគារក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីបានចុះហត្ថលេខា ឬផ្តិតមេដៃ។

បើតាមលោក ស៊ុន មេសា ដដែល ក្រសួង បានសហការជាមួយរោងចក្រ និងសហគ្រាសនៅតាមបណ្តាខេត្តជិតខាង ដើម្បីទទួលយកកម្មករនិយោជិតទៅបន្តការងារភ្លាមៗ ខណៈទីផ្សារការងារនៅទូទាំងប្រទេសកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៩,២ម៉ឺនកន្លែង។

បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដាន និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់លើការទូទាត់អត្ថប្រយោជន៍ជូនកម្មករនិយោជិតឱ្យបានម៉ឺងម៉ាត់ និងទទួលបានឱកាសការងារភ្លាមៗ៕