* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកឧកញ៉ា ម៉ម វណ្ណឌី ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងកម្ពុជា និងចិន ដើម្បីលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន

22-07-2026 14:32

(ភ្នំពេញ)៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនទទួលបន្ទុកកិច្ចការធុរកិច្ច បានអញ្ជើញថ្លែងក្នុងកម្មវិធីបើកដំណើរទស្សនកិច្ចធុរជន និងវិនិយោគិនសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជា នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦។ កម្មវិធីនេះផ្តោតលើ «វេទិការកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា» តាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជន។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរជន និងវិនិយោគិនចិន ដែលដឹកនាំដោយលោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា(GIFA)។

លោកក៏បានថ្លែងអំណរគុណដល់លោក គីម សុផារុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងណានីង ដែលបានរៀបចំ និងសម្របសម្រួលកម្មវិធីដ៏មានសារៈសំខាន់នេះ។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវធិបតី ក្នុងការលើកកម្ពស់ជីវភាព ការផ្តល់ប្រាក់សោធននិវត្តន៍ ការថែទាំសុខភាព និងការផ្តល់ដីធ្លី/ផ្ទះសម្បែងជូនអតីតយុទ្ធជន។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងបង្កើនកិច្ចការធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើននៃជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ដើម្បីឱ្យកម្មវិធីនេះទទួលបានជោគជ័យ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានស្នើឱ្យមានការយកចិត្តទុកដាក់ជាអាទិភាពចំនួន៤ រួមមាន៖

ទី១៖ ស្វែងយល់ពីតួនាទីរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំពីតួនាទីរបស់ អ.ន.ក ក្នុងការសម្របសម្រួល និងគាំទ្រដល់ធុរកិច្ច និងវិនិយោគនៅកម្ពុជា

ទី២៖ ស្វែងយល់ពីបរិយាកាសអំណោយផលនៃធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ដំណើរការធុរកិច្ចចម្រុះជាប្រព័ន្ធ សំដៅចូលរួម និងធានាបាននូវផលិតភាពខ្ពស់ និងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព

ទី៣៖ ស្វែងយល់ពីឱកាសវិនិយោគដ៏មានសក្តានុពលនៃធុរកិច្ច និងវិនិយោគនានានៅកម្ពុជា មានវិស័យកសិកម្ម (រោងចក្រទឹកដោះគោ, ការចិញ្ចឹមគោសាច់ធម្មតា និងព្រីមៀម គោពូជ, ដំណាំស្មៅ និងដំណាំដូង និងរោងចក្រជី។ល។ រួមទាំងវិស័យផ្សេងៗទៀតក្នុងភាពជាដៃគូ ដើម្បីផលប្រយោជន៍រួមគ្នា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

និងទី៤៖ ដាក់ចេញនូវឱកាសសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនានាដែលលើកកម្ពស់ផលប្រយោជន៍គ្នាទៅវិញ ទៅមកសម្រាប់អតីតយុទ្ធជន និងនិវត្តជន។

គួរឱ្យដឹងថា អ្នកឧកញ៉ា ម៉ម វណ្ណឌី តំណាងកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីក្នុងពិធី បើក «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន» ក្រោមប្រធានបទ «កម្ពុជាស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នាព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» រវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយគណៈប្រតិភូធុរជន និងវិនិយោគិនចិន ដែលធ្វើឡើងនៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ៕