* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការផលិតព័ត៌មានទាមទារទស្សនវិស័យយុទ្ធសាស្ត្រ មិនមែនពឹងផ្អែកតែលើបច្ចេកទេសប៉ុណ្ណោះទេ

22-07-2026 15:00

(បាត់ដំបង)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផលិត និងផ្សាយព័ត៌មាន មិនមែនពឹងផ្អែកត្រឹមតែលើបច្ចេកទេសនៃការសរសេរ ឬថតរូបភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ទាមទារឱ្យមានការគិតគូរជាលក្ខណៈយុទ្ធសាស្ត្រស៊ីជម្រៅ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះសភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋាន។

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាននិងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូបផងដែរ។

លោក ទេព អស្នារិទ្ធ បានរម្លឹកថា៖ «ការផលិតព័ត៌មានគឺជា យុទ្ធសាស្ត្រផ្សព្វផ្សាយដ៏មានឥទ្ធិពល ក្នុងការរំលេច និងលើកតម្កើងរាល់សមិទ្ធផលការងារពិតប្រាកដនៅក្នុងខេត្តដើម្បីជម្រាបជូនសាធារណជន។ ក្នុងនាមជាសេនាធិការព័ត៌មានជូនរដ្ឋបាលខេត្ត មន្ត្រីជំនាញត្រូវមានទស្សនវិស័យយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការគ្រប់គ្រងប្រៀបលើសមរភូមិព័ត៌មាន និងបំភ្លឺមតិសាធារណៈឱ្យបានទាន់ពេលវេលា ដោយឆ្លុះបញ្ចាំងពីការរីកចម្រើនជាក់ស្តែង យល់ដឹងពីតម្រូវការប្រជាពលរដ្ឋ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីការពារផលប្រយោជន៍សាធារណៈ»។

ជាមួយគ្នានេះ អ្នកនាំពាក្យបានលើកទឹកចិត្តដល់មន្ត្រីមន្ទីរព័ត៌មានខេត្តបាត់ដំបង ជាពិសេសក្រុមការងារទទួលបន្ទុកព័ត៌មាន និងសាធារណមតិ ឱ្យបង្កើនភាពបុរេកម្ម ក្នុងការរៀបចំផែនការផលិតមាតិកាឱ្យបានច្បាស់លាស់ និងឆ្លើយតបទាន់ការពេញនិយមក្នុងសង្គមឌីជីថល។

ជាងនេះទៀត លោកបានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសាធារណមតិ ដោយមិនត្រូវមានការធ្វេសប្រហែសដាច់ខាត ព្រោះព័ត៌មានក្លែងក្លាយ និងការបំពុលសង្គម អាចកើតឡើងគ្រប់វិនាទី។ ការគ្រប់គ្រងសភាពការណ៍បានលឿន ចាប់ផ្តើមចេញពីការដឹងមុន និងការត្រៀមលក្ខណៈជានិច្ច។

ក្រៅពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ទីរព័ត៌មានខេត្តបាត់ដំបង ឱ្យពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មានទាំងក្នុង និងក្រៅមូលដ្ឋាន ដើម្បីធានាការផ្ដល់ ផ្សាយព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្ត។ ការផ្ដល់ព័ត៌មានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីសំណាក់អាជ្ញាធរ មិនត្រឹមតែជួយដល់ការបំពេញការងាររបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត ដែលអាចនាំឱ្យមានការប្រឈមមុខនឹងផ្លូវច្បាប់ទៀតផង។

ក្នុងឱកាសនោះដែរ លោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់ផ្នែក ពិសេសមន្ទីរព័ត៌មាន និងសាធារណមតិ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយមានចេតនាមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្ត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយព័ត៌មានអវិជ្ជមានទាំងនោះត្រូវបានបន្សាបដោយព័ត៌មានពិតប្រាកដជាបន្តបន្ទាប់។

លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានទទួលយកអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួង ដើម្បីយកទៅអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ។ លោកយល់ថា កិច្ចប្រជុំតម្រង់ទិសនេះ នឹងផ្ដល់នូវចំណេះដឹង និងជំនាញបន្ថែមដល់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ព្រមទាំងអាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងបានយ៉ាងរហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះ មន្ទីរនឹងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដូចជា គេហទំព័រ ហ្វេសប៊ុក និងតេឡេក្រាម ព្រមទាំងវិទ្យុជាតិចំការចេក និងទូរទស្សន៍ជាតិខេត្តបាត់ដំបង ដើម្បីក្លាយជាប្រភពព័ត៌មានដ៏មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋទាំងអស់៕