* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តព្រះវិហារ អំពាវនាវពង្រឹងភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងសមាគម-អង្គការមិនមែនរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន

22-07-2026 15:03

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវឱ្យពង្រឹងភាពជាដៃគូរវាងរដ្ឋបាលខេត្ត ក្រុង ស្រុក និងសមាគម-អង្គការ មិនមែនរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលកំពុងអនុវត្តសកម្មភាពក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការពិគ្រោះយោបល់ ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់អំពីវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា ដែលសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍កំពុងជួបប្រទះក្នុងការអនុវត្តសកម្មភាពនៅតាមមូលដ្ឋាន។

ទន្ទឹមនឹងនេះ វេទិកាក៏ផ្តោតលើការតម្រង់ទិសការអនុវត្តតួនាទី និងភារកិច្ចឱ្យស្របតាមច្បាប់ លក្ខន្តិកៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងពិធីនេះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អនុវត្តការងារមនុស្សធម៌ ការពារធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពនានានៅក្នុងខេត្តព្រះវិហារ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងគូសបញ្ជាក់ថា៖ ការសហការដ៏ល្អរវាងរដ្ឋបាលខេត្ត និងដៃគូអភិវឌ្ឍន៍ គឺជាកត្តាសំខាន់ក្នុងការធានាឱ្យការអនុវត្តគម្រោង និងសកម្មភាពនានា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបបានកាន់តែល្អទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះលោក គីម រិទ្ធី ក៏បានថ្លែងលើកទឹកចិត្តឱ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ទាំងអស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាភាពសុខដុមរមនា និងធ្វើការរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរួមចំណែកអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងជំរុញការអភិវឌ្ឍខេត្តព្រះវិហារឱ្យកាន់តែមានភាពរីកចម្រើន និងប្រកបដោយចីរភាព៕