* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បន្តប្រគល់ផ្ទះជូនស្ត្រីមេម៉ាយមួយគ្រួសារ នៅភូមិព្រៃទំពូង ឃុំកញ្ចំ ស្រុកពារាំង

22-07-2026 15:03

(ព្រៃវែង)៖ លោក ហ៊ី ធួក អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង តំណាងលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈកម្មាធិការ សាខា និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ១ខ្នង ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ និងជញ្ជាំងជ័រ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជូនដល់ស្ត្រីមេម៉ាយមួយគ្រួសារ រស់នៅភូមិព្រៃទំពូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក ហ៊ី ធួក បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកអនុប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ រស់នៅស្អាត ផឹកស្អាត ហូបស្អាត គោរពច្បាប់ចរាចរណ៍ និងរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម គ្រុនឈីក ព្រមទាំងយកចិត្តទុកដាក់ចំពោះការប្រែប្រួលអាកាសធាតុ និងការថែរក្សាបរិស្ថាន។

ផ្ទះដែលបានប្រគល់ជូន គឺសាងសង់ឡើងដោយថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលទទួលបានពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក ដល់គ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ។

លោកអនុប្រធានគណៈកម្មាធិការសាខាខេត្ត និងក្រុមការងារ ក៏បានរួមគ្នាដាំដើមឈើហូបផ្លែនៅបរិវេណផ្ទះរបស់គ្រួសារទទួលផលផងដែរ។ ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានធ្វើការអប់រំផ្សព្វផ្សាយអំពីវិជ្ជាសង្គ្រោះបឋម អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិធានការបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក សុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។

ក្រៅពីការប្រគល់ផ្ទះ គ្រួសារដែលទទួលផល ក៏ទទួលបានអំណោយបន្ថែមរួមមាន អង្ករ ២៥គីឡូក្រាម ឃីត ១កញ្ចប់ (មុង ភួយ សារុង និងក្រមា) មី ១កេស ត្រីខ ១យួរ និងថវិកាចំនួន ១០០,០០០រៀល។ ជាមួយគ្នានេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន ១០០,០០០រៀល និងសារុង ក្រមា ជូនអ្នកចូលរួមផងដែរ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ក៏បានឧបត្ថម្ភថវិកាជូនលោកយាយ លោកតា ដែលបានចូលរួមក្នុងកម្មវិធីផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានប្រគល់ផ្ទះសរុបចំនួន ២៧៣ខ្នង និងបង្គន់អនាម័យសរុបចំនួន ២២៨បង្គន់៕