* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលស្រុកស្ទោង អំពាវនាវឲ្យពលរដ្ឋមានជំនឿជាក់ខ្ពស់លើប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ដែលបានយកចិត្តទុកដាក់ខ្ពស់

22-07-2026 15:07

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យមានជំនឿជាក់ខ្ពស់លើលោក ចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការអភិវឌ្ឍក្នុងឃុំ។

ការថ្លែងនេះធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋងាយរងហានិភ័យ និងមានពិការភាព ចំនួន ២៣ គ្រួសារ នៅក្នុងភូមិធ្លក ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោក សាយ គឹមឡម ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ចាន់ ស៊ីណាត ដែលតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកអភិបាលស្រុកបានគូសបញ្ជាក់ពីសមិទ្ធផលជាច្រើនដែលក្រុមការងារបានកសាងឡើង រួមមានផ្លូវបេតុងប្រវែងជាង ១០ គីឡូម៉ែត្រ តភ្ជាប់ពីឃុំចំណាលើ រហូតដល់ព្រំប្រទល់ឃុំដំរីស្លាប់ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។

លោកបានលើកទឹកចិត្តឲ្យបងប្អូនខិតខំប្រកបរបរចិញ្ចឹមជីវិត ថែរក្សាសុខភាព និងរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព ក៏ដូចជាសមិទ្ធផលនានាដែលក្រុមការងារបានកសាងជូន ដើម្បីជាប្រយោជន៍រួម និងចូលរួមកសាងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន។

ក្នុងនាមប្រជាពលរដ្ឋឃុំចំណាលើទាំងមូល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ចាន់ ស៊ីណាត និងក្រុមការងារ ដែលបានសម្របសម្រួលនាំទឹកមកស្រោចស្រពសង្គ្រោះស្រែស្រូវដែលជួបបញ្ហារាំងស្ងួត ឲ្យបានស្រស់បំព្រងឡើងវិញ។ អំណោយដែលបានចែកជូនរួមមាន អង្ករ សារុង សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីរួមចំណែកសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ៕