* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អតីតនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម សុំកិច្ចអន្ដរាគមន៍ពីក្រសួងយុត្តិធម៌ ដើម្បីឲ្យតុលាការពិចារណារឿងក្ដីរបស់ខ្លួន ពាក់ព័ន្ធកំហុសបច្ចេកទេសនៃការវាស់វែងប្លង់

22-07-2026 15:10

(ភ្នំពេញ)៖ លោក យែម វណ្ណា អតីតនគរបាល នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់លិខិតស្នើសុំអន្ដរាគមន៍ពីឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លើសំណុំរឿងអនុវត្តដោយបង្ខំរបស់អាជ្ញាសាលាលេខ២០ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ របស់សាលាដំបូងរាជធានីភ្នំពេញ និងស្នើសុំបង្អង់នីតិវិធី នៃការអនុវត្តដោយបង្ខំ លើដីទំហំ១៧ម៉ែត្រការ៉េ ស្ថិតនៅ​ផ្លូវ​លេខ​៣បេតេ ភូមិចំរើនផល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងលិខិតស្នើសុំកិច្ចអន្ដរាគមន៍ លោក យែម វណ្ណា បានអះអាងថា ខ្លួនបានទិញផ្ទះ១ល្វែងសាងសង់ពីជញ្ជាំងថ្ម ចាក់បេតុងប្លង់សេ ប្រក់ដំបូលស័ង្កសីនៅជាន់ទី១ ដោយមានរបងថ្មព័ទ្ធជុំវិញរួចជាស្រេច ពីម្ចាស់ដីដើមឈ្មោះ ម៉ាង ផល្លា និងប្រពន្ធឈ្មោះ ជា ចាន់រស្មី នៅឆ្នាំ២០១១ ដោយមានព្រំប្រទល់ខាងជើង៖ មានរបងថ្មផ្នែកខាងមុខបន្ទាប់តួជញ្ជាំងផ្ទះល្វែង និងរបងថ្មចំពោះព្រំប្រទល់ដីខាងជើង ផ្នែកខាងក្រោយ និងបានកាន់កាប់គ្រប់គ្រង ប្រើប្រាស់ អាស្រ័យផលជាក់ស្តែង រហូតមកដោយផ្អែកលើវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខ ១២០៦០​២០​១​-១២១៧ ចុះថ្ងៃទី ២១​ខែកញ្ញា ឆ្នាំ២០១០ ដោយមិនមានទំនាស់ទេ និងមិនមានសាងសង់សំណង់អ្វីបនែ្ថមនោះដែរ។

ស្រាប់តែនៅឆ្នាំ២០២០ ម្ចាស់បំណុល នៃការអនុវត្តឈ្មោះ ទេព វណ្ណៈ បានប្តឹងទាមទារឲ្យប្រគល់ដីទំហំ ១៧ម៉ែត្រការ៉េ ត្រង់ចំណុចជណ្តើរឡើងរួម និងវេរ៉ង់ដាខាងឆ្វេងផ្ទះជាន់ទី១ ជាកម្មសិទ្ធិរបស់លោក (បានសាងសង់តាំងពីឆ្នាំ២០០៦ ដោយម្ចាស់ដីផ្ទះមុន) ឲ្យប្រគល់ទៅម្ចាស់បំណុលនៃអនុវត្ត ដោយអះអាងថា តាមនិយាមការព្រំដី ដែលបានកំណត់ក្នុងវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខ ១២០៦០​២០​១​-១២១៨ ចុះថ្ងៃទី ២១ ​ខែកញ្ញា ​ឆ្នាំ២០១០ របស់ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ទេព វណ្ណៈ គឺដីជណ្តើរឡើងវ៉េរ៉ងដាខាងធ្វេង ស្ថិតក្នុងប័ណ្ណកម្មសិទ្ធិរបស់ខ្លួន (ក្រោយពីឈ្មោះ ទេព វណ្ណៈ បានដាក់ពាក្សសុំស្វែងរកព្រំដី និងបានផ្ទៀងផ្ទាត់ទំហំក្រឡាផ្ទៃខ្លួនកាន់កាប់ជាក់ស្តែង មានទំហំតូចជាងក្រឡាផ្ទៃដី ដែលមានក្នុងប័ណ្ណរបស់ខ្លួន)។

ការកំណត់និយាមការនៃប័ណ្ណ ដែលមានក្បាលដីលេខ ១២១៨​ របស់ម្ចាស់បំណុលនៃការអនុវត្ត តាមទិន្នន័យក្នុងប្លង់សុរិយោដីដែលមានស្រាប់របស់អនុវិស័យរដ្ឋបាលដីធ្លី (LMAP) ដែលបានកសាង (ចុះបញ្ជី) នាឆ្នាំ២០០៩ និងទទួលបានប័ណ្ណឆ្នាំនៅចុងឆ្នាំ២០១០ គឺខុសពីកាន់កាប់ជាក់ស្តែង ដែលមានស្រាប់រវាងកូនបំណុលនៃការអនុវត្ត និងម្ចាស់បំណុលនៃការអនុវត្តដែល សំណង់បានសាងរួចហើយជាក់ស្តែងនៅឆ្នាំ២០០៦យ៉ាងធ្ងន់ធ្ងរ។

និយាមការព្រំប្រទល់ដីខាងជើង ដោយផ្អែកលើប័ណ្ណដែលបានកសាងឡើងដោយមន្រ្តីសុរិយោដីនេះ បានលេបយកមិនត្រឹមតែដីជណ្តើរឡើង វេរ៉ង់ដាខាងឆ្វេងផ្ទះ តែបានលេបយកអស់តួជញ្ជាំងផ្ទះល្វែងសង់ពីថ្មបេតុងអាមេ ដែលមានស្រាប់អស់មួយចំហៀង ពីជាន់ផ្ទាល់ដីដល់ជាន់ទី១ ប្រវែង២០ម៉ែត្រជាង (ប្រវែងជាក់ស្តែង) បើទោះជាផ្ទះបានសាងសង់នៅឆ្នាំ២០០៦ មុនការចុះបញ្ជីលក្ខណៈជាប្រព័ន្ធទៅទៀតក្តី។

ការណ៍នេះគឺជា «ការចេញប័ណ្ណកម្មសិទ្ធិ រំកិលនិយាមការខុសពីការកាន់កាប់ស្តែង» (ផ្ទះល្វែងសាងសង់មុនការកសាងប័ណ្ណកម្មសិទ្ធិ តែចុងក្រោយ បែជាផ្ទះមានទីតាំងនៅក្រៅប័ណ្ណ កម្មសិទ្ធិរបស់ខ្លួនទៅវិញ និងក្លាយជាកម្មសិទ្ធិអ្នកផ្សេង និងផ្តល់សិទ្ធិឲ្យអ្នកផ្សេងប្តឹងទាមទារឲ្យុម្ចាស់ផ្ទះរុះរើសំណង់​ផ្ទះខ្លួនឯង ដែលមានតាំងដើមចោល ហើយប្រគល់ដីឲ្យគេទៀត) ដែលប៉ះពាល់ដល់កម្មសិទ្ធិដីធ្លីផ្ទះសម្បែងជាក់ស្តែង ស្របច្បាប់​របស់កូនបំណុលយ៉ាងធ្ងន់ធ្ងរ៕